adverise with khmeread Unnamed %284%29

បន្ដឃាត់ខ្លួនជនជាតិយួន១១នាក់ ដែលចូលមករស់នៅនិងធ្វើការខុសច្បាប់

    ភ្នំពេញ ៖ ប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេណ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានបន្ដឃាត់ខ្លួនជនជាតិយួន៥នាក់ ដែលបានចូលមករស់នៅ និងធ្វើការខុសច្បាប់ ក្នុងខណ្ឌដង្កោ។

    បន្ទាប់ពីសមត្ថកិច្ចចុះត្រួតពិនិត្យជនបររទេស លួចឆ្លងដែន និងកំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា នៅសិប្បកម្មឈើផ្លូវលេខ 105 និងផ្លូវលេខ123 ស្ថិតនៅក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ សីហា​ ឆ្នាំ២០១៦។ ដូច្នេះសរុបទាំង២លើកឃាត់ខ្លួនបាន១១នាក់។

    លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា បន្ទាប់មានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទើបកម្លាំងជំនាញនៅតែបន្ដឃាត់ខ្លួនជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់។

    ជាក់ស្ដែងនៅថ្ងៃនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនជាតិយួនបាន៥នាក់ នៅទីតាំងសិប្បកម្មដែកស្មិត(103 production) ស្ថិតនៅផ្លូវលំ ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ។

    ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ចូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់បន្ដតាមនីតិវិធី។

    លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កម្លាំងប៉ូលិសអន្ដោប្រវេសន៍ នឹងបន្ដបើកប្រតិបត្តិការបណ្ដេញ និងឃាត់ខ្លួនជនបរទេសណា ដែលបានចូលមកធ្វើការ និងរស់នៅដោយគ្មានច្បាប់អនុញ្ញាត ជាបន្ដបន្ទាប់ដូចភ្លៀងរលឹម៕
 

adverise with khmeread

មតិយោបល់