adverise with khmeread Untitled 1

មី​យ៉ាន់​ម៉ា​អាច​ជួប​គ្រោះអាក្រក់​ធ្ងន់​ជាង​នេះ​បន្ថែមទៀត ហើយ​ប្រទេសជិតខាង​ក៏​អត់​រួចខ្លួន​ដែរ​

    ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​របស់​ថៃ​ចេញផ្សាយ​ថ្ងៃទី ២៥ សីហា​នេះ​បានឱ្យដឹងថា មី​យ៉ាន់​ម៉ា​អាច​នឹង​ជួប​គ្រោះ​រញ្ជួយ​ដី​មួយទៀត រង្វាស់​ដល់​ទៅ ៧ រិ​ច្ឆ​ទ័​រ ហើយ​វា​អាច​ប៉ះពាល់​ដល់​ក្រុង​បាងកក និង​ថៃ​ភាគ​ខាងជើង ព្រោះ​មិនមាន​វត្តមាន​កូន​រល​ក​រញ្ជួយ​ដី​តូចៗ​កើតឡើង​ពីក្រោយ​រញ្ជួយ​ដី​ធំ ៦,៨ រិ​ច្ឆ​ទ័​រ​នៅ​មី​យ៉ាន់​ម៉ា​ទេ​។ នេះ​បើតាម​សំដី​របស់​ភូ​គ​ព្ភ​វិទូ​ជាន់ខ្ពស់​ម្នាក់​និយាយ​យ៉ាង​ដូច្នេះ​។ 

​    ​លោក Suwit Khosuwan នាយក​ផ្នែក​តាមដាន​រញ្ជួយ​ដី​នៅ​នាយកដ្ឋាន​ធនធាន​រ៉ែ​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុមមន្ត្រី​នៅ​នាយកដ្ឋាន​ធនធាន​រ៉ែ​ថៃ​បាន​ប្រុង​ជើងការ​ខ្ពស់​សម្រាប់​រញ្ជួយ​ដី​បន្ទាប់បន្សំ​។ ដោយ​គ្មាន​រញ្ជួយ​ដី​បែបនេះ​កើតឡើង ដូច្នេះ​រញ្ជួយ​ដី​ធំ​មួយទៀត​កម្រិត ៧ រិ​ច្ឆ​ទ័​រអា​ចនឹង​កើតឡើង​។ 

​    ​រញ្ជួយ​ដី​ធំ​បែបនេះ​អាច​នឹង​ប៉ះពាល់​ថៃ​ដោយផ្ទាល់ ជាពិសេស​អគារ​ខ្ពស់ៗ​ក្នុង​ក្រុង​បាងកក និង​ខេត្ត​ភាគ​ខាងជើង​ជាច្រើន​ដូចជា ឈៀង​ម៉ៃ ឈៀង​រ៉ៃ មេ​ហុង​សុន និង​ខេត្ត​តាក់​៕ 

ប្រភព៖ ថៃ

adverise with khmeread

មតិយោបល់