adverise with khmeread 0

​ការចាប់​ពូ​ល Champions League ទើប​បញ្ចប់​អំបាញ់មិញ​, Leicester សំណាង​ជាងគេ​

​    ​ការចាប់​ពូ​ល​ការប្រកួត​បាល់ទាត់ Champions League បានបញ្ចប់​នៅមុននេះ​បន្តិច ដោយ​គេ​រកឃើញ​ក្រុម​ចំនួន ៣២ ចូលទៅក្នុង​ពូ​ល​ចំនួន ៨ ដែល​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ជុំ​ទី ១ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៣/១៤ ខែកញ្ញា ហើយ​ការប្រកួត​ជុំ​ទី ៦ នឹង​បញ្ចប់​នៅ​ថ្ងៃទី ០៦/០៧ ខែធ្នូ ឆ្នាំ ២០១៦​។ ការប្រកួត​ផ្តាច់ព្រ័ត្រ​ឆ្នាំនេះ​នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន National Stadium of Wales ក្នុង​ទីក្រុង Cardiff ប្រទេស​វែ​ល នៅ​ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៧​។​

​    ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ពី​ការចាប់​ពូ​ល​នេះ​គឺ ក្រុម Barcelona នឹង​ប៉ះ​ជាមួយ​ក្រុម Man City របស់លោក Guadiola ខណៈ Real Madrid នឹង​សងសឹក Dortmund ដែល​ធ្លាប់​បំបាក់​ខ្លួន​យ៉ាង​ចាស់ដៃ​ដោយ​លទ្ធផល ៤-១ កាលពី​ឆ្នាំ ២០១៣​។ រីឯ​ក្រុម​ខ្លាំង Bayern Munich ក៏​នឹងត្រូវ​ប៉ះ​ក្រុម​ប៉ិន​ការពារ Atletico ស្របពេល Arsenal នឹង​ប្រកួត​ជាមួយ​ក្រុម​អ្នកមាន PSG​។ រីឯ Leicester វិញ​ប៉ះ​ក្រុម​ស្រួល​ជាងគេ ដូចជា Porto, Club Brugge និង Copenhagen៕

adverise with khmeread

មតិយោបល់