លោកអូបាម៉ាស្រក់ទឹកភ្នែកពេលរម្លឹកដល់ក្មេងសិស្សសាលាដែលគេបាញ់ស្លាប់កាលពីបីឆ្នាំមុន

ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សម្រក់​ទឹកភ្នែក​កាលពី​ថ្ងៃ​អង្គារ (៥ មករា​) ពេល​រម្លឹក​ដល់​ក្មេងៗ​សិស្សសាលា​ដែល​គេ​បាញ់​ស្លាប់​ចំនួន ២០ នាក់​នៅ​ទីក្រុង​ញូ​វ​ស៍​ថោ​ន រដ្ឋ​ខុន​និក​ធី​ខាត់​កាលពី​បី​ឆ្នាំមុន ខណៈពេលដែល​រូបលោក​ចេញមក​ប្រកាស​នូវ​វិធានការ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើហិង្សា​ដោយ​អាវុធ​នៅ​អាមេរិក និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​អាមេរិក​ដាក់ពិន័យ​តាមចិត្ត​ចំពោះ​សមាជិកសភា​រូប​ណា​ដែល​ប្រឆាំងនឹង​កំណែទម្រង់​ដ៏​មាន​អត្ថន័យ​នេះ​។

​អមដោយ​អ្នក​នៅរស់​ពី​អំពើហិង្សា​ដោយ​អាវុធ ដែល​សម្លាប់​មនុស្ស​ជិត ៣០.០០០ នាក់​នៅ​អាមេរិក​រៀងរាល់ឆ្នាំ និង​សាច់ញាតិ​របស់​អ្នកស្លាប់ លោក​អូ​បា​ម៉ា​ស្រាប់តែ​កើត​ចិត្ត​ក្តុកក្តួល​មួយ​រំ​ពេញ ខណៈដែល​រូបលោក​រម្លឹក​ពី​កូនសិស្ស​សាលាបឋមសិក្សា​ដែល​គេ​បាញ់​ស្លាប់​ទាំងនោះ​។

​ក្នុង​កាយវិការ​ពិបាក​ឃុំគ្រង​ខ្លួនឯង លោក​ប្រធានាធិបតី​បាន​និយាយ​ទាំង​អួលដើមក​ថា "​គ្រប់​ពេលដែល​ខ្ញុំ​គិតដល់​ក្មេង​ទាំងអស់នោះ វា​ធ្វើឱ្យ​ខ្ញុំ​ភាំង​ស្មារតី​។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​ទាមទារ​ឱ្យ​សភា​ក្លាហាន​ឡើង​ដើម្បី​ឈរ​ទល់នឹង​ការ​កុហក​របស់​ក្រុម​អ្នកនយោបាយ ដែល​គាំទ្រ​អាវុធ​"​។

​គួរ​បញ្ជាក់ថា អាវុធ​ប្រមាណ ៣០០ លាន​ដើម​ត្រូវបាន​ដាក់លក់​ពាសពេញ​សហរដ្ឋអាមេរិក នេះ​មានន័យថា​មនុស្សម្នា​ក់មាន​អាវុធ​កាន់​នឹង​ដៃ​លើស​ពីមួយ​ដើម​៕

Tearful obama
adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា
Loading ad ...