adverise with khmeread Untitled 1

មូលហេតុ​ដែល​អ្នក​សេព​ម៉ា​ទឹក​កករស់​មិន​ដល់ ១ ឆ្នាំ ហើយ​បើ​ករណី​ស៊យ​សេព​ម្តង​ស្លាប់​ភ្លាម​តែម្តង​!

    ​ម៉ា​ទឹកកក​ជា​ប្រភេទ​គ្រឿងញៀន​សាហាវ​លេខ ១ ដែល​អាច​សម្លាប់​មនុស្ស​បាន​ក្នុង​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ករណីខ្លះ គ្រាន់តែ​សេព​ភ្លាម​ស្លាប់​ភ្លែត​តែម្តង​។ វា​ជា​ប្រភេទ​ថ្នាំ​ដែល​ធ្វើឱ្យ​មនុស្ស​ដែល​សាកល្បង​សេព​បាន​ម្តង នឹង​ចង់​មក​សេព​ម្តងទៀត ហើយ​មិនអាច​អត់​សេព​មួយថ្ងៃ​បាន​នោះឡើយ​។​

​     វា​ជា​ថ្នាំ​គ្រោះថ្នាក់ ដែល​ទាក់ទាញ​អ្នកប្រើប្រាស់​ច្រើន​បំផុត ជាមួយ​តម្លៃថោក​របស់​វា និង​ធ្វើឱ្យ​អារម្មណ៍​ហោះ​ទៅលើ​មេឃ​ភ្លាមៗ​មួយ​រំពេច​។ 

​    ​ប្រសិនបើ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​បាន​សេព​គ្រឿងញៀន​ប្រភេទ​នេះ អ្នក​គួរ​ប្រញាប់​នាំទៅ​បន្សាប​វា​ចេញ​ភ្លាម​។ ហើយ​ខាងក្រោម​នេះ​គឺជា​ផលប៉ះពាល់​របស់​ថ្នាំ​នេះ​។​

​    ​១. រាងកាយ​ជ្រាប​ពេញ​ដោយ​ជាតិគីមី​របស់​ថ្នាំ​។​
​    ​២. កើត​ជំងឺ​បេះដូង និង​បញ្ហា​សុខភាព​ជាច្រើន​ទៀត​។​
​    ​៣. ស្លាប់​ក្នុងពេល ១ ឆ្នាំ​។​
​    ​៤. បំផ្លាញ​អនាគត​ការងារ និង​អនាគត​ខ្លួនឯង​។​

​    ​*** មូលហេតុ​ដែល​ម៉ា​ទឹកកក​អាច​សម្លាប់​មនុស្ស​បាន​ភ្លាមៗ​៖
​    ​- ឡើងក​ម្តៅ​រាងកាយ​មិនអាច​ឃាត់​បាន​
​    ​- ឡើង​សម្ពាធ​ឈាម​
​    ​- ចង្វាក់បេះដូង​លោត​ញាប់​
​    ​- បេះដូង​លោត​មិនត្រូវ​ចង្វាក់​
​    ​- គាំងបេះដូង​
​    ​- ហូរឈាម​ក្នុង​ខួរក្បាល​
​    ​- កើត​ស្ត្រូ​ក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​)
​    ​- ប្រព័ន្ធ​ប្រសាទ​ប្រែប្រួល​ពីស​ភាពគ្រោះថ្នាក់ ទៅ​រ៉ាំរ៉ៃ​
​    ​- សម្ពាធ​ខ្យល់​ក្នុង​សួត​ផ្លាស់ប្តូរ នាំឱ្យ​ស្ទះដង្ហើម​ដាច់ខ្យល់​ស្លាប់​

​    ​បើ​អ្នកមាន​សុខភាព​ល្អ រឹងមាំ យ៉ាងយូរ​នឹង​ស្លាប់​ក្នុង​រយៈពេល ១ ឆ្នាំ​ប៉ុណ្ណោះ​។ បើ​ចង់​ផ្តាច់​គ្រឿងញៀន អ្នក​អាច​ស្វែងរក​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​សម្រាប់​ផ្តាច់​សារធាតុ​ញៀន​៕

adverise with khmeread
ប្រភព៖ luxury

អ្នកនឹងចូលចិត្ត

មតិយោបល់