adverise with khmeread 0

ក្នុងផ្ទះ​កំពុង​ជួប​រឿង​ស៊យ​? នេះ​ជា​វិធី ៨ យ៉ាង​ដើម្បី​កម្ចាត់​ឧបទ្រពចង្រៃ​ចេញពីផ្ទះ​

    ​ដោយសារ​ផ្ទះសម្បែង​គឺជា​ឋានសួគ៌​របស់​មនុស្ស​ដើម្បី​សម្រាក និង​រស់នៅ​ប្រកបដោយ​សេចក្តីសុខក្សេមក្សាន្ត​ជាមួយ​គ្រួសារ ដូច្នេះ ក្នុងផ្ទះ​ចាំបាច់​ត្រូវតែមាន​សេរី​សួស្តី​រាល់ថ្ងៃ​។ ក្នុងផ្ទះ​មើលទៅ​ល្អ​ក់ករ គឺជា​សញ្ញា​នៃ​ឧបទ្រពចង្រៃ ដែល​ធ្វើឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​មាន​អារម្មណ៍មិនល្អ និង ចេះតែមាន​ជម្លោះ បើ​មិន​មកពី​ខាងក្នុង ក៏​មកពី​ក្រៅ​ផ្ទះ​ដែរ​។  

​    ​ខាងក្រោម​នេះ​ជា​របៀប​កម្ចាត់​ឧបទ្រពចង្រៃ​ចេញពីផ្ទះ​៖

​    ​១. ព្យាយាម​បើក​បង្អួច​ឱ្យមាន​ខ្យល់ និង​ពន្លឺ​ចេញចូល​ផ្ទះ​ឱ្យបាន​គ្រប់គ្រាន់ ហើយ​កុំ​ភ្លេច​រលាស់​ដី​ចេញពី​ភួយ​និង​ខ្នើយ​ចោល​តាម​បង្អួច​នោះ​ផង​។ 

​    ​២. ដុត​ធូប​ជាប្រចាំ​ក្នុងផ្ទះ តែ​ត្រូវ​ប្រយ័ត្នប្រយែង​បង្ការ​អគ្គីភ័យ​ផង​។ ផ្សែង​ធូប​បង្កើត​នូវ​អារម្មណ៍​ស្ងប់​ល្អ​ក្នុងផ្ទះ​។​

​    ​៣. ជួសជុល​របស់របរ​ប្រើប្រាស់​ដែល​ខូច ឬ​មិន​អ៊ីចឹង​ត្រូវ​បោះចោល​របស់​ខូចៗ​ឱ្យអស់​ក៏បាន​។ ថាមពល​អវិជ្ជមាន​ចូលចិត្ត​សម្ងំ​នៅក្នុង​របស់​ទាំង​នោះឯង​។ 

​    ​៤. បាញ់​គ្រឿងក្រអូប​ជុំវិញ​ផ្ទះ​ជាប្រចាំ​។ 

​    ​៥. ដក​ផ្កា​ចង​ជា​ចង្កោម​ចេញ​ឱ្យអស់​។ តាម​ក្បួន​ហុងស៊ុយ ផ្កា​ចង្កោមៗ​ជា​របស់​រាំងខ្ទប់​ថាមពល​វិជ្ជមាន​មិនឱ្យ​ចេញមកក្រៅ​។ 

​    ​៦. ដុត​ស្លឹក​ឫស្សី​ក្រៀម​បង្ហុយ​ចោល​ក្នុងផ្ទះ​។ តាម​ជំនឿ​ជនជាតិដើម​អាមេរិក ផ្សែង​នេះ​អាច​កម្ចាត់​ថាមពល​អវិជ្ជមាន​និង​ភាព​ចង្រៃឧបទ្រព​យ៉ាង​ឆាប់រហ័ស​។​

​    ​៧. ត្រូវមាន​ត្បូង​រក្សាទុក​ក្នុងផ្ទះ​។ ត្បូង​ជាវ​ត្ថុ​បណ្តេញ​ចង្រៃឧបទ្រព​យ៉ាង​ពូកែ​ស័ក្តិ​សិទ្ធ​។ 

​    ​៨. ចុច​កូន​កណ្តឹង​ក្នុង​បន្ទប់​គេង​។ ស្តាប់​ទៅជា​រឿង​លេងសើច ប៉ុន្តែ​សំឡេង​កណ្តឹង​ត្រូវបាន​វប្បធម៌​ជាច្រើន​ចាត់ទុកជា​អ្នក​បណ្តេញ​ឧបទ្រពចង្រៃ​យ៉ាង​ពូកែ និង​នាំ​មកវិញ​នូវ​ថាមពល​វិជ្ជមាន​៕

adverise with khmeread
ប្រភព៖ housebeautiful

អ្នកនឹងចូលចិត្ត

មតិយោបល់