adverise with khmeread 14087658 1042812339167014 1003901633 o

រថយន្តព្រលះជាមួយម៉ូតូស្លាប់ម្នាក់នៅកៀនស្វាយ (មានវីដេអូ)

    កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ វេលាម៉ោង៧យប់នៅចំណុចកើតហេតុ ចន្លោះគីឡូម៉ែត្រ២១ និង២២ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្តាលឱ្យស្លាប់ម្នាក់។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុខ ហ្វុង ភេទប្រុស អាយុ២២ឆ្នាំ (ខ្មែរ) មុខរបរកម្មករ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលស្លាប់នៅនឹងកន្លែង។

    ប៉ូលិសបន្តថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងដូចខាងលើជនរងគ្រោះជិះម៉ូតូមួយគ្រឿង
ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១២ ពាក់ស្លាកលេខភ្នំពេញ 1AG-6120 ទិសដៅភ្នំពេញអ្នកលឿង។

    លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុកគ្នាជាមួយរថយន្ដមួយគ្រឿងម៉ាក​ CAMRY បាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AL-6989 បើកបរទិសដៅច្រាស់គ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ ចំណែកឯអ្នកបើកបរ រថយន្ដមិនស្គាល់ឈ្មោះរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

       បន្ទាប់មកប៉ូលិស បាននាំយកយានយន្តទាំង២ទៅរក្សាទុកដោះស្រាយពេលក្រោយ។ ចំណែកសាកសពប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

adverise with khmeread

មតិយោបល់