adverise with khmeread The location of body acne can reveal health problems

ទីតាំង​របស់ មុន លើ​រាងកាយ អាច​បញ្ជាក់ថា​អ្នក​កំពុងមាន​បញ្ហា​សុខភាព​អ្វីខ្លះ​

    ​១. មុន​នៅលើ​ផ្នែក​ណាមួយ​នៅលើ​គូថ​អាច​កើតឡើង​ដោយសារ​ស្លៀកពាក់​ខោ​ត្រ​នា​ប់​តឹង​ពេក ឬក៏​ដោយសារតែ​របប​អាហារ​របស់​អ្នក​។ ដំបូង​អ្នក​ត្រូវ​ស្លៀកខោ​ត្រ​នា​ប់​មាន​ផាសុខភាព​សិន ហើយ​ប្រសិនបើ​វា​មិន​បាត់​ទេ អ្នកត្រូវការ​ប្ដូរ​រប​ប​អាហារ​របស់​អ្នក​។​

​    ​២. កើតមុន​នៅលើ​ថ្គាម​ឬ ក អាចជា​សញ្ញា​នៃ​ក្រពេញ​លើ​តម្រងនោម​សកម្ម​ខ្លាំង ឬក៏ ជាតិ​ស្ករ​ហួសប្រមាណ​។​

​    ​៣. កើតមុន​ក្នុង​តំបន់​ស្មា​អាច​បណ្ដាលមកពី​ស្ត្រេ​ស​ខ្លាំងពេក​។​

​    ​៤. កើតមុន​នៅ​តំបន់​ទ្រូង​អាច​បណ្ដាលមកពី​បញ្ហា​រំលាយ​អាហារ​។ ផឹក​ភេសជ្ជ​ច្រើនពេក​ក៏​អាច​កើតមុន​នៅ​តំបន់​នេះដែរ​។​

​    ​៥. កើតមុន​នៅ​តំបន់​ដៃ​អាច​បណ្ដាលមកពី​ជំងឺ​ស្បែក​ម្យ៉ាង​ហៅថា Keratosis Polaris​។ វា​កើតឡើង​ដោយសារ​លំហូរ​ឈាម​ខ្សោយ ឬក៏​កោសិកា​ស្បែក​ងាប់​ច្រើន​។ វា​ក៏​ជា​សញ្ញា​កង្វះ​វីតាមីន​ក្នុង​រាងកាយ​ដែរ​។​

​    ​៦. កើតមុន​លើ​ពោះ​គឺ​ដោយសារ​អតុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​។​

​    ​៧. កើតមុន​នៅលើ​ភ្លៅ​អាច​បណ្ដាលមកពី​រោគសញ្ញា​នៃ​ប្រតិកម្ម​សាប៊ូ ឬ​ឡូ​សិន​ដែល​អ្នកប្រើប្រាស់​។​

​    ​៨. ខ្នង​ជា​កន្លែង​ដែល​ឧស្ស​ហ៍​ចេញ​មុន​ជាងគេ ហើយ​មុន​ខ្នង​នេះ​បង្កឡើង​ដោយសារ​ប្រព័ន្ធ​សរសៃប្រសាទ ការរំលាយ​អាហារ ឬក៏​ជំងឺ​ផ្សេងៗ​ទៀត​។ បើ​កើតមុន​ប្រភេទ​នេះ អ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​៕

adverise with khmeread
ប្រភព៖ healthyfoodteam

អ្នកនឹងចូលចិត្ត

មតិយោបល់