adverise with khmeread 1

ស្ត្រី​ភាគច្រើន​សុទ្ធតែ​ប្រើ​វា ប៉ុន្តែ​មិនបាន​ដឹងថា​វា​បង្ក​មហារីក​អូវែ​ទេ​

    ​ស្ត្រី​ទាំងឡាយ​ត្រូវ​ដឹងថា ប្រដាប់ភេទ​លាង​សម្អាត​បាន​ដោយ​ខ្លួន​វា ហើយ​ឈប់​យក​ទឹក​ថ្នាំ​លាង​វា​ទៀត​ទៅ ពីព្រោះ​ការសិក្សា​ចុងក្រោយ​បង្ហាញថា​វា​កើនឡើង​នូវ​ហានិភ័យ​នៃ​មហារីក​ក្រពេញ​អូវែ​ល​។ កន្លងមក ការយក​ទឹក​ថ្នាំ​លាង​សម្អាត​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការកើនឡើង​នៃ​មេរោគ​ទ្វារមាស និង​សព្វថ្ងៃ​ស្ត្រី ២៥ ភាគរយ​នៅតែ​បន្ត​ប្រើ​តិច​និ​ច​លាង​សម្អាត​នេះ​នៅ​តំបន់​ឯកជន​របស់​ពួកគេ​។ យ៉ាងណាមិញ​ការសិក្សា​ចុងក្រោយ​បង្ហាញថា នារីៗ​ត្រូវ​បញ្ចប់​ការអនុវត្ត​បែបនេះ​ភ្លាម ពីព្រោះ​វា​អាចធ្វើឱ្យ​កើនឡើង​នូវ​ហានិភ័យ​ដុះ​ដុំ​សាច់​ក្រពេញ​អូវែ​ល​។​

​    ​វេជ្ជបណ្ឌិត Joelle Brown អ្នកជំនាញ​រោគ​ស្ត្រី បាន​ប្រាប់​ឱ្យ​បញ្ឈប់​ប្រើ​ទឹក​ថ្នាំ​លាង​ទ្វារមាស ដោយ​លោក​បាន​លើកឡើងថា "​ខណៈដែល​អ្នកជំនាញ​ជំ​រុញឱ្យ​ស្ត្រី​កុំ​ធ្វើ​ទឹក​ថ្នាំ​លាង​ទ្វារមាស ពួក​អ្នកជំនាញ​មើលឃើញ​ទ្វារមាស​អាច​លាង​សម្អាតខ្លួន​វា​ដោយ​ស្វ័យប្រវត្តិ ហើយ​វា​ជា​វិធី​ដើម្បី​រក្សា​អនាម័យ​ប្រដាប់ភេទ​ដ៏​ប្រសើរ​តាមបែប​ធម្មជាតិ​"​។​

​    ​បញ្ហា​ជាមួយនឹង​មហារីក​ក្រពេញ​អូវែ​ល​គឺថា​រោគសញ្ញា​របស់​វា​មិនសូវ​ជា​ច្បាស់លាស់​ប៉ុន្មាន​ទេ ហើយ​វា​ជាទូទៅ​ចេញ​រោគសញ្ញា​នៅ​ដំណាក់កាល​ចុងក្រោយ​។ មូលហេតុ​នេះហើយ​ទើប​គេ​ដាក់ឈ្មោះ​វា​ថា​ឃាត​សម្លាប់​លាក់​មុខ​។ មានការ​សិក្សា​មួយ​ចេញផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ព័ត៌មាន Journal of Epidemiology ដែល​សិក្សា​លើ​ស្ត្រី​ចំនួន ៤១.០០០ នាក់​នៅ​អាមេរិក និង ព័រ​តូ​រី​កូ ក្នុង​ឆ្នាំ ២០១៣​។ ស្ត្រី​អាយុ​ចន្លោះ ៣៥ ទៅ ៧៤ ឆ្នាំ និង​ខ្លះទៀត​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ដុះ​ដុំ​សាច់​។ នៅពេល​សិក្សា​ចាប់ផ្ដើម​ស្ត្រី​ទាំងអស់​មាន​សុខ​ភាពល្អ​ទាំងអស់​។​

​    ​បន្ទាប់ពី​មួយឆ្នាំ​គឺ​ក្នុង​ឆ្នាំ ២០១៤ ស្ត្រី ១៥៤​នាក់​បាន​ដុះ​ដុំ​សាច់​ក្រពេញ​អូវែ​ល​។ ស្ត្រី​ដែល​ធ្លាប់​លាង​សម្អាត​ដោយ​ទឹក​ថ្នាំ​មួយឆ្នាំ​ពេញ មានឱកាស​ទ្វេដង​ក្នុង​ការកើត​ជំងឺមហារីក​ក្រពេញ​អូវែ​ល និង​ហានិភ័យ​នេះ​មាន​ខ្ពស់ជាង​អ្នក​ដែលមាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​ទៅទៀត​។​

​    ​ប្រសិនបើ​អ្នក​ចង់​ចៀស​ពី​ជំងឺ​នេះ​អ្នក​គួរតែ​លាង​សម្អាត​តំបន់​ឯកជន​របស់​អ្នក​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ និង​ពេលខ្លះ​ជាមួយនឹង​សាប៊ូ​។ 

​    ​ពីថ្ងៃ​នេះ​ទៅ​ត្រូវ​ចៀសវាង​ដាច់ខាត ទឹក​ថ្នាំ​លាង​សម្អាត​ប្រដាប់ភេទ​។ វា​បានត្រឹមតែ​ធ្វើឱ្យ​អ្នក​កើត​មហារីក​ក្រពេញ​អូវែ​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ healthylifecentar

អ្នកនឹងចូលចិត្ត

មតិយោបល់