adverise with khmeread 1

ទស្សនា​ផ្ទះ​អស្ចារ្យ​បំផុត​ក្នុង​ពិភពលោក​! តម្លៃ ៤៥៥ លាន​ដុល្លារ​

    ​ផ្ទះ​ដែលមាន​ឈ្មោះថា Palais Bulles ឬ "​វិមាន​ពពុះ​" គឺជា​ផ្ទះ​ថ្លៃ​កប់​ពពក​ស្ថិតក្នុង​ទីក្រុង​កាន​ប្រទេស​បារាំង​។ 

​    ​ផ្ទះ​នេះ​ត្រូវបាន​ចុះបញ្ជី​ក្នុងតម្លៃ ៤៥៥ លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Christie's International Real Estate​។ ផ្ទះ​នេះ​មាន​រចនាប័ទ្ម​បែប​អនាគត​ដ៏​អស្ចារ្យ ដែល​មើលទៅ​ប្រៀប​បី​ដូចជា​ពពុះ​យ៉ាង​អ៊ីចឹង​។ 

​    ​ផ្ទះ​នេះ​ធ្លាប់ជា​កម្មសិទ្ធិ​របស់​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់ Pierre Cardin​។ ផ្ទះ​នេះ​មាន​បន្ទប់​គេង ១០ បន្ទប់ទទួលភ្ញៀវ​ធំ​ល្វឹងល្វើយ​មួយ សួនច្បារ​ដ៏​ធំ អាង​ហែល​ទឹក និង​អាង​បាញ់​ទឹកជា​ច្រើន ព្រមទាំង​កន្លែង​អង្គុយ​មើល​ទេសភាព​មាត់សមុទ្រ​ឬ​មើល​ការប្រគុំ​តន្ត្រី ដែលមាន ៥០០ កៅអី​ផងដែរ​។ 

​    ​តើ​អ្នក​ហ៊ាន​ទិញ​ផ្ទះ​នេះ​ទេ​? មុននឹង​ទិញ សូម​ដើរ​មើល​មួយ​ជុំ​សិន ថា​តើ​វា​អស្ចារ្យ​កម្រិតណា​!!!៕

adverise with khmeread
ប្រភព៖ independent

មតិយោបល់