adverise with khmeread Fenerbahce want to sign lazar markovic

ក្រុម Fenerbahce ចង់បាន​កីឡាករ Lazar Markovic ដាច់​ពី​ក្រុម Liverpool

ក្រុម Fenerbahce កំពុង​សង្ឃឹមថា នឹងធ្វើ​ការចរចា​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool អំពី​កិច្ចព្រមព្រៀង​ទិញ​កីឡាករ Markovic ជា​អចិន្ត្រៃយ៍​។​

​កីឡាករ​វ័យ ២១ ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​ពី​ក្រុម Benfica ទៅ Liverpool កាលពី​ឆ្នាំ ២០១៤ និង​ត្រូវបាន​គេ​សរសើរ​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​តំបន់​អឺរ៉ុប បន្ទាប់ពី​យុទ្ធនា​ការលើក​កេរ្តិ៍ឈ្មោះ​ដំបូង​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។​

​ប៉ុន្តែ​កីឡាករ​រូបនេះ​លែង​សំខាន់​សម្រាប់ Liveprool កាលពី​រដូវ​កាល​មុន បន្ទាប់ពី​ចាប់ផ្តើមបាន ១១ ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League ហើយ​ទើបបាន​ឲ្យ​ក្រុម Fenerbahce ខ្ចី​ជើង​កាលពី​រដូវក្តៅ​កន្លងទៅ​។​

​បើ​យោងតាម​កាសែត​របស់​តួ​ក​គី Takvim ក្រុម Fenerbahce កំពុង​សង្ឃឹមថា អាច​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​ក្រុម Liverpool ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​ឱកាស​ទៅលើ​កិច្ចព្រមព្រៀង​ទិញយក​កីឡាករ Markovic​។

​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ​រកបាន ១១ គ្រាប់​នៅ​តួ​ក​គី ដោយ​បួន​គ្រាប់​រកបាន​ក្នុងនាម​ជា​កីឡាករ​ប្តូរ​ចូល និង​មួយ​គ្រាប់​ទៀត​រកបាន​ក្នុង​ក្របខ័ណ្ឌ Europa League៕

adverise with khmeread
ប្រភព៖ ​ថក​ស្ប៉ត​

មតិយោបល់