រលាកកម្រិតដំបូងកើតឡើងពីព្រោះតែការប៉ះពាល់វត្ថុដែលមានកម្ដៅដូចជាកម្ដៅថ្ងៃ ទឹកក្ដៅ ចំហាយក្ដៅ។ ក្នុងករណីនេះស្រទាប់ស្បែកនឹងខូច ហើយតំបន់ដែលរលាកឈឺចាប់ និងក្រហម។
រលាកកម្រិតដំបូងគឺមិនគ្រោះថ្នាក់ខ្លាំងទេ ហើយអាចព្យាបាលនៅផ្ទះដោយខ្លួនឯងបានទៀត។
លទ្ធផលនៃការរលាកដូចជាក្រហម ហើម ឈឺ និងពងបែក។ បើទោះជារលាកដំណាក់កាលទីពីរក៏អាចព្យាបាលដោយខ្លួនឯងបានដែរ។ យ៉ាងណាមិញ ប្រសិនបើរលាកលើមុខ ជើង ដៃ ឬក៏ប្រដាប់ភេទ និងការរលាកនោះខ្លាំងយកល្អទៅរកថ្នាំព្យាបាលទៅ។
ក្នុងករណីរលាកកម្រិតដំបូងអ្នកគួរតែលាងកន្លែងរលាកភ្លាមជាមួយនឹងទឹកត្រជាក់ លាងរហូតទាល់តែបាត់ឈឺ។ ប្រសិនបើអ្នកមានទឹកកករឹតតែល្អទៅទៀត ប៉ុន្ដែមុនពេលប្រើទឹកកកអ្នកត្រូវលាងសម្អាតតំបន់រលាកឱ្យស្អាតសិន។
ចៀសវាងហួត ឬស្ងួតនៅតំបន់ដែលរលាកនោះ ព្រោះអាចធ្វើឱ្យខូចស្រទាប់ស្បែកបាន៕
