របស់នេះត្រូវបានផ្នែកវេជ្ជសាស្ត្រអះអាងថាជាគ្រឿងផ្សំមានថាមពលបំផុតមួយ ក្នុងនោះមានខ្ទឹមស ទឹកខ្មេះប៉ោម និងទឹកឃ្មុំ ដែលមានសមត្ថភាពក្នុងការព្យាបាលជំងឺជាច្រើន ដោយសារគុណសម្បត្តិសុខភាពច្រើនឥតគណនារបស់វា។
ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីកម្មហៅថា Allicin អនុញ្ញាតឱ្យវាបង្ការការលូតលាស់នៃជំងឺមហារីក និងបង្អាក់ភាពចាស់។ ទឹកខ្មេះប៉ោមមានអត្ថប្រយោជន៍សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ធាត់ និងសម្រាប់រំលាយអាហារ។ ទឹកឃ្មុំគឺជាភ្នាក់ងារប្រឆាំងមេរោគ ហើយវាមានវីតាមីន ជាតិរ៉ែ និងអង់ស៊ីមច្រើនក្រៃលែង។
នៅពេលដែលគ្រឿងផ្សំទាំងនេះបញ្ចូលគ្នាបង្កើតបានជាថ្នាំបញ្ចុះជាតិកូឡេស្តេរ៉ុល និងថ្នាំសម្រាប់បន្ថយសម្ពាធឈាមយ៉ាងពូកែស័ក្តិសិទ្ធ។
* គ្រឿងផ្សំ
- ខ្ទឹម ១០ កំពឹស
- ទឹកខ្មេះប៉ោម ១ ពែង (២០០ មីល្លីលីត្រ)
- ទឹកឃ្មុំ ១ ពែង (២០០ មីល្លីលីត្រ)
* របៀបធ្វើនិងប្រើប្រាស់
យកគ្រឿងផ្សំទាំងអស់កិនក្នុងម៉ាស៊ីនទឹកក្រឡុកបញ្ចូលគ្នារយៈពេល ៦០ ទៅ ៩០ វិនាទី។ បន្ទាប់មកយកវាទៅដាក់ក្នុងកែវមានគម្របមួយ និងរក្សាទុកក្នុងទូទឹកកក។
ទទួលទានពីរស្លាបព្រាបាយនៅពេលព្រឹកពោះទទេរ ហើយអ្នកក៏អាចលាយវាជាមួយនឹងទឹកពិសាបានដែរ បើពិសាសុទ្ធពិបាកលេបពេក។ ទទួលទានម្ដងក្នុងមួយថ្ងៃ ពិសាឱ្យបាន ៥ ថ្ងៃ ពេលអស់ធ្វើថ្មីទៀត៕
នេះជារូបតំណាងប៉ុណ្ណោះ
