adverise with khmeread 14138330 1042854572496124 1825570485 n

ចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិផ្ទះអ្នកជួញត្បូង នៅប៉ៃលិន

    ប៉ៃលិន ៖ មានករណីចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិនៅចំណុចផ្ទះរបស់លោក ហាប់ ការីម ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣រសៀល។ 

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ មីត សុផារី (ប្រពន្ធ) ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមេផ្ទះ និងប្តីឈ្មោះ ហាប់ ការីម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរលក់ទិញត្បូង រស់នៅភូមិឃុំកើតហេតុខាងលើ។ 

    ទ្រព្យសម្បត្តិបាត់បង់រួមមាន៖ ១- ប្រាក់ខ្មែរ ៥,០០០,០០០រៀល,​ ២- ប្រាក់ដុល្លារ ៣៨០ដុល្លារ, ៣- ត្បូងឆ្នៃ ១០គ្រាប់ តូចៗ, ៤- លោហៈធាតុពណ៌លឿង (ខ្សែ ក) ០៣ជីផ្លាកទីន, និង៥- កូនកាបូបលុយ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក។

 

    បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ។
 

adverise with khmeread

មតិយោបល់