adverise with khmeread 1

ផឹកស៊ីស្រវឹងរករឿងធាក់គេ គេវាយវិញដេកពេទ្យ (មានវីដេអូ)

    កណ្ដាល ៖ មានករណីហិង្សាដោយចេតនា (វាយ និងដែកបំពង់ទីបបួនជ្រុង) កាលពីវេលាម៉ោង២២ និង២០នាទីយប់ ថ្ងៃទី២៥ សីហា ឆ្នាំ២០១៦​​ នៅចំណុច មុខអាគារឃ្លាំងក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុន ជីវិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅសព្វថ្ងៃ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសរយះក្បាល២កន្លែង និងបាក់កំភួនដៃឆេ្វង១កន្លែង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

    ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ ម៉ិល ចំណាប់ ហៅកាទិច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រត់គេចខ្លួន)។


    
    វត្តុតាងដែលចាប់យករួមមាន៖ ដែកបំពង់ទីបបួនជ្រុងមានប្រវែង១.៦០ម៉ែត្រ ប្រឡាក់ឈាម។

    ប៉ូលិសបន្តទៀតថា នៅថ្ងៃ ខែ ឆ្នាំ និងពេលវេលាខាងលើជនរងគ្រោះ បានផឹកស្រាជាមួយ និងជនសង្ស័យរួមមានគ្នាចំនួន៥នាក់មានឈ្មោះ៖ទី១. ឈ្មោះ អ៊ុច ភារម្យ ភេទប្រុស អាយុ២៩​ឆ្នាំ មុខរបរ កសិករ, ទី២.​ ឈ្មោះ ឆាយ ភារុណ ហៅឌុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់, ទី៣. ឈ្មោះ វ៉ាន់ វុធទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ, ឈ្មោះទាំង០៣នាក់មានទីលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។​ ទី៤. ជនសង្ស័យ ( ដៃដល់) និងទី៥. ជនរងគ្រោះ។

    ទាំងប្រាំនាក់ បានផឹកស្រាថ្នាំអស់ ចំនួន៤លីត្រ នៅមុខអាគារឃ្លាំង ចំណុចកើតហេតុខាងលើ ពេលផឹកស្រាស្រវឹងជនរងគ្រោះ បានបង្កជម្លោះទាស់ពាក្យសំដីជាមួយ ជនសង្ស័យឈ្មោះ ឆាយ ភារុណ និងឈ្មោះ វ៉ាន់ វុធទី ហើយបានទះកំភ្លៀងនិងធាក់ ឈ្មោះទាំង០៣នាក់ទៀត រហូតមានការប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យឈ្មោះ ម៉ិល ចំណាប់ ហៅអាកាទិច បានយកដែកបំពង់ទីបបួនជ្រុង ប្រវែង១.៦០ម៉ែត្រ នៅក្បែរនោះ វាយជនរងគ្រោះចំក្បាលរបួសចំនួន០២កន្លែង និង វាយត្រូវកំភួនដៃឆ្វេងបណ្ដាលឱ្យបាក់កំភួនដៃឆ្វេង។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

    ករណីនេះកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍ឈើទាលបានចុះដល់កន្លែងកើតហេតុស្រាវជ្រាវរកជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធី៕

 

adverise with khmeread

មតិយោបល់