adverise with khmeread 14114733 1102631043157103 919826088 o

ស្រវឹងស្រាបើកម៉ូតូលឿនរេចង្កូតជ្រុលទៅបុករ៉ឺម៉កដឹកអេតចាយរងរបួសធ្ងន់ម្នាក់(មានវីដេអូ)

    ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោជាំជិះម៉ូតូលឿនពេករេចង្កូតជ្រុលបុករឺម៉កដឹកអេតចាយ ដួលបែកមុខបែកក្បាលរងរបួសធ្ងន់ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង៥នាទី យប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២១៧ ក្បែរស្តុបចំការដូងស្ថិតក្នុងភូមិថ្មី  សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១.AH.៥៦២៤ បើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុងោកមួយ ភាំង ក៏រេចង្កូតទៅបុករ៉ឺម៉កដឹក អេតចាយពីក្រោយ ដែលឈប់នៅចញ្ចើមផ្លូវបណ្ដាលឱ្យដួលបែកមុខបែកក្បាលរងរបួសធ្ងន់ ភ្លាមៗនោះជនរងគ្រោះ ក៏ត្រូវបានរថយន្តសង្រ្គោះដឹងយកទៅព្យាបាលនៅគ្លីនិចឯកជន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់ធ្វើការវាស់វែងយកម៉ូតូបង្ក និងរ៉ឺម៉កទៅរក្សាទុកនៅអធិការខណ្ឌដង្កោរងចាំដោះស្រាយនៅពេលក្រោយតាមនិតិពិធី៕

 

adverise with khmeread

មតិយោបល់