14113967 1102631006490440 577490181 o

ជិះម៉ូតូសុខៗ ឆ្លងចរន្ដភ្លើងឆាបឆេះជាអណ្ដាតភ្លើងឆេះហ្មត់ទាំងស្រុង(មានវីដេអូ)

    ភ្នំពេញ ៖ ម៉ូតូស្ទេបមួយគ្រឿង​​ ត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល កាលពីវេលាម៉ោង២០ និង៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៥៤កែង និងផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់ ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកស្ទេប ពណ៌ខ្មៅ គ្នានស្លេកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦៣ទិសដៅពីត្បូងទៅជើង។ 

    លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានឆ្លងភ្លើងឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ តែមិនបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសនោះទេ។

    ប្រភពដដែលបានបន្តថា ពេលដែលអណ្ដាតភ្លើងកំពុងតឆាបឆេះ ត្រូវបានប្រជាពលរដ្ឋ ដែលនៅជិតកន្លែងកើតហេតុ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងយកទឹកជះបន្លត់ទើបរលត់តែម្ដង ចំណែកម្ចាស់ម៉ូតូគេចខ្លួនបាត់។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ហើយបានយកម៉ូតូ ដែលឆេះអស់សល់តែគ្រោងឆ្អឹងយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាកនគរបាលផ្សាថ្មី៣៕

 

មតិយោបល់