កំពូលតារាបាល់ទាត់របស់ Real Madrid គឺ Cristiano Ronaldo បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបហៅថា Uefa Best Player in Europe Award កាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីឈ្នះទាំងពាន Champions League និង Euro 2016 ជាមួយព័រទុយហ្គាល់រដូវកាលមុន។
Ronaldo វ័យ៣១ ឆ្នាំបានទទួលពានរង្វាន់នេះជាលើកទីពីរក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីបញ្ចប់នៅមុខ មិត្តរួមក្រុម Gareth Bale និង Antoine Griezmann របស់ Atletico Madrid។
Ronaldo ដែលឈ្នះពានរង្វាន់នេះក្នុងរដូវកាល ២០១៣-២០១៤ បាននិយាយថា "ខ្ញុំរីករាយណាស់ដែលឈ្នះពានរង្វាន់នេះ។ វាជារដូវកាលដ៏មិនគួរឱ្យជឿ។ ប៉ុន្តែកីឡាករពីរនាក់ទៀតក៏សមនឹងឈ្នះវាដែរ"៕
