adverise with khmeread Neymar i didn't hear

កីឡាករ Neymar៖ ខ្ញុំ​មិន​បានឮ​ការនិយាយ​រើសអើង​ឡើយ​

​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona កីឡាករ Neymar បាន​បញ្ជាក់ថា គាត់​មិន​បានឮ​ការនិយាយ​រើសអើង​អំឡុង​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ Espanyol ទេ ហើយ​រូបគាត់​ក៏​មិនបាន​ចាប់អារម្មណ៍​នឹង​ប្រធានបទ​ដ៏​ចម្រូងចម្រាស់ ដែល​បាន​ផ្ទុះឡើង​ប៉ុន្មាន​ថ្ងៃ​មកនេះ​ដែរ​។​

​កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ បាន​និយាយប្រាប់​សារព័ត៌មាន La Sexta ថា "​ខ្ញុំ​មិន​បានឮ​អ្វី​ទាំងអស់​។ វា​ពិបាក​ណាស់​ដែល​បញ្ហា​ទាំងនេះ​បាន​រំខាន​ដល់​ខ្ញុំ​។ ខ្ញុំ​នៅទីនេះ​ដើម្បី​តែ​លេង​បាល់​ប៉ុណ្ណោះ​"៕

adverise with khmeread
ប្រភព៖ ម៉ា​កា​

មតិយោបល់