Ayia Napa Mayhem ត្រូវបានគេហៅថា ជាកន្លែងកម្សាន្តនាពេលរាត្រីដ៏រញ៉េរញ៉ៃនិងឆ្លួតលេលាបំផុតសម្រាប់អ្នកកម្សាន្តនៅក្នុងប្រទេសស៊ីប។
ហើយនៅពេលនេះ រូបភាពវីដេអូបានបង្ហាញសកម្មភាពច្បាស់ក្រឡែតរបស់ភ្ញៀវទេសចរណ៍រួមទាំងការរាំស្រាតនិងលេងល្បែងសិចនៅតាមរង្គសាលផងដែរ។
តាមព័ត៌មានថា ប៉ូលិសកំពុងបង្រ្កាបសកម្មភាពផ្ទុយពីសង្គមនៅតំបន់លំហែកាយនេះ ហើយប៉ូលិសនិងឧស្សាហកម្មកម្សាន្តទេសចរណ៍កំពុងធ្វើការងារជាមួយគ្នា ដើម្បីកែលម្អមុខមាត់តំបន់នេះ។
ភ្ញៀវត្រូវបានអញ្ជើញឲ្យចូលរួមនៅក្លឹបកម្សាន្តទាំងនេះ ទីដែលពួកគេត្រូវបានជំរុញឲ្យផឹកស្រាច្រើននិងលេងល្បែងផឹកស្រាផងដែរ។
ក្នុងវីដេអូឃ្លីបនេះ គេឃើញបុរសម្នាក់ពោបលើនារីម្នាក់ដែលស្លៀកឈុតបីគីនី និងបានព្យាយាមបឺតយកក្រូចឆ្មារចេញពីមាត់នាង។
តាមព័ត៌មានថា អ្នកកម្សាន្តទាំងនេះតម្រូវឲ្យជាវសំបុត្រដែលមានតម្លៃ៤៥ផោននិង៥០ផោន ទីដែលពួកគេអាចកម្សាន្តរយៈពេលពីរម៉ោងពេញជាមួយនឹងសកម្មភាពក្តៅសាច់ទាំងនេះ៕
