adverise with khmeread Untitled 1

Pep Guardiola នឹងត្រូវ​ពាក់​មុខ​ខ្លា​ដឹកនាំ City ធ្វើ​ស៊ី​អតីត​ក្លឹប​ចាស់ Barcelona ក្នុង Champions League

    ​Manchester City នឹងត្រូវ​ជួប​ក្លឹប​ក្នុង​ពូ​ល​របស់ខ្លួន​មានដូចជា Celtic, Borussia Monchengladbach ជាពិសេស​នោះ​គឺ​គ្រូបង្វឹក​របស់ Manchester City លោក Pep Guardiola នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​ក្លឹប​ចាស់​របស់ខ្លួន Barcelona ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​។​

​    ​លោក Guardiola ជា​គ្រូបង្វឹក​ដែល​ជំនួស​លោក Manuel Pellegrini នៅ​ចុងរដូវ​កាល Premier League គឺជា​គ្រូបង្វឹក​ដ៏​ជោគជ័យ​មួយរូប​របស់​ក្លឹប Barcelona ដោយ​ដឹកនាំ​ក្លឹប​អេ​ស្ប៉ា​ញ​មួយ​នេះ​ឈ្នះ ១៤ ពាន​ពី​ឆ្នាំ ២០០៨ រហូតដល់​ឆ្នាំ ២០១២ ។​

​    ​ឥឡូវនេះ​រូបគាត់​នឹងត្រូវ​ពាក់​មុខ​ខ្លា​ក្នុង​សមរភូមិ​លើ​វាលស្មៅ​ក្នុង​គ្របខណ្ឌ Champion League រដូវ​កាល​នេះ​។ នាយក​ដឹកនាំ​ក្លឹប Man City ក្បូន Txiki Begiristain បាន​និយាយថា "​វា​មិនមែនជា​សុបិន​អាក្រក់​ទេ​ដែល​ចាប់​ពូ​ល​ជាមួយនិង​ក្លឹប​ចាស់​របស់ខ្លួន ពីព្រោះ​យើង​ស្ថិតក្នុង​ការប្រកួតប្រជែង​ដ៏​អស្ចារ្យ​មួយ ប៉ុន្ដែ​វា​គឺជា​ពូ​ល​ដ៏​តឹង​មួយ​"​។​

​    ​"​លោក Pep ដឹង​ច្បាស់​ពី​ពូ​ល​នេះ ជាក់ស្ដែង​គឺ Barcelona ប៉ុន្ដែ​សម្រាប់ Borussia Monchenglabach គឺជា​លើកដំបូង​សម្រាប់​គាត់​ក្នុងប្រទេស​អាល្លឺម៉ង​"​។​

​    ​គួរ​រំលឹក​ផងដែរ​ថា ការប្រកួត​ក្នុង​ពូ​ល​ក្នុង​ក្របខ័ណ្ឌ Champion League នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ១៣-១៤ ខែកញ្ញា និង​វគ្គ​បញ្ចប់​ក្នុង​ពូ​ល​នៅ​ថ្ងៃទី ៦-៧ ខែធ្នូ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់