adverise with khmeread 14138998 1102664413153766 95460102 o

ចាប់បានទៀតហើយ គ្រឿងញៀន! លើកនេះនៅខណ្ឌទួលគោក(មានវីដេអូ)

    ភ្នំពេញ ៖ ជនសង្ស័យជាអ្នកចែកចាយគ្រឿនញៀន៥នាក់ និងថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៨កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ធ្វើការបង្ក្រាប នៅវេលាម៉ោង៩​ និង២០នាទីយប់ថ្ងៃទី២៥ខែ សីហា ឆ្នាំ ២០១៦ ស្ថិតក្នុងទឹកល្អក់១ និងបឹងកក់១ ខណ្ឌទួល​គោក​។

    ប៉ូលិសបានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងពីរផ្សេងគ្នា ទីមួយសមត្ថកិច្ច បានឃាត់ជនសង្ស័យបួននាក់ ដែលជិះម៉ូតូចូលកន្លែងត្រួតពិនិត្រជាតិអាកុលឆែកអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៏នៅចំណុចផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ទឹកល្អក់១ដោយឆែករកឃើញថ្នាំញៀន បានបួនកញ្ចប់តូច។ ហើយចំណែកម្នាក់ទៀតសមត្ថកិច្ចបានឃាត់ខ្លួននៅផ្លូវរទះភ្លើង ក្នុងសង្កាត់បឹងកក់១ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ឃាត់ខ្លួនធ្វើការឆែកឆេរ ក៏ឃើញថ្នាំញៀនប្រភេទម៉ាកទឹកកកចំនួនបួនកញ្ចប់តូច ដែលនៅជាប់ខ្លួនជនសង្ស័យនោះ។ 

    បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាខណ្ឌទួលគោក កំពុងចាត់ចែកអ្នកចែក​ចាយ និងប្រើប្រាស់ គ្រឿនញៀនទាំង៥នាក់ខាងលើនេះរងចាំបញ្ជូនទៅតុលាការធ្វើការទៅតាមផ្លូវច្បាប់៕

 

adverise with khmeread

មតិយោបល់