adverise with khmeread 1

អ្វីដែល​អ្នក​ត្រូវ​ដឹង​អំពី​ការចាប់​ពូ​ល Europa League ល្ងាច​នេះ​

​    ​ខណៈ​ក្របខ័ណ្ឌ Europa League មិនទាន់​សម័យ​ដូច Champions League គេ​សង្កេតឃើញ​មាន​ក្រុមបាល់ទាត់​កំពូលៗ​ជាច្រើន​លេង​នៅក្នុង​ក្របខ័ណ្ឌ​នេះ ដោយ​រួមបញ្ចូល​ទាំង​ក្រុម​បិសាច​ក្រហម Manchester United ផងដែរ​។​

​    ​ការប្រកួត Play Off ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​កាលពី​យប់មិញ ហើយ​ក្រុម​ទាំងអស់​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការចាប់​ពូ​ល​។ ដូច្នេះ ខាងក្រោម​នេះ​ជា​អ្វីដែល​អ្នក​ត្រូវ​ដឹង​ពី​ការចាប់​ពូ​ល Europa League​។​

​    ​* Pot ១ - Schalke, Zenit St Petersburg, Manchester United, Shakhtar Donetsk, Athletic Bilbao, Olympiakos, Villarreal, Ajax, Inter Milan, Fiorentina, Anderlecht, Viktoria Plzen

​    ​* Pot ២ - AZ Alkmaar, Braga, Salzburg, AS Roma, Fenerbahce, Sparta Prague, PAOK, Steaua Bucharest, Genk, APOEL, Standard Liege, St Etienne

​    ​* Pot ៣ - Gent, Young Boys, Krasnodar, Rapid Vienna, Slovan Liberec, Celta Vigo, Maccabi Tel-Aviv, Feyenoord, Austria Vienna, Mainz, FC Zurich, Southampton

​    ​* Pot ៤ - Panathinaikos, Sassuolo, FK Qarabag, FK Astana, Nice, Zorya Luhansk, Astra Giurgiu, Konyaspor, Osmanlispor, FK Qabala, Hapoel Beer-Sheva, Dundalk

​    ​តើ​គេ​ចាប់​ពូ​ល​នៅពេលណា​?
​    ​ការចាប់​ពូ​ល Europa League នឹង​ប្រព្រឹត្តិ​ឡើង​នៅក្នុង​ទីក្រុង Monaco នៅវេលា​ម៉ោង ៧ ល្ងាច ម៉ោង​នៅ​ប្រទេស​កម្ពុជា​។​

​    ​តើ​ក្រុម Manchester United ស្ថិតក្នុង Pot ណា​?
​    ​ក្រុម​បិសាច​ក្រហម​ស្ថិតនៅក្នុង Pot ១ ដោយយោង​លើ​អត្រា​មេគុណ ៨២,២៥៦ - ដោយ​ផ្អែកលើ​ការប្រកួត​ក្នុង​តំបន់​អឺរ៉ុប​អំឡុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​។​

​    ​តើ Europa League ចាប់ផ្តើម​លេង​នៅពេលណា​?
​    ​វគ្គ​ជម្រុះ​តាម​ពូ​ល​ជុំ​ទី ១ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៥ សីហា និង​ជុំ​ទី ៦ នៅ​ថ្ងៃទី ៨ ខែធ្នូ​។​

​    ​តើ​គេ​ចាប់​ពូ​ល​យ៉ាងដូចម្តេច​?
​    ​ក្រុម​ដែល​មកពី​សហព័ន្ធ​ដូចគ្នា មិនអាច​លេង​ជាមួយគ្នា​ក្រុម​ពូ​ល​តែមួយ​បានទេ​។ ឧ​. Manchester United មិនអាច​លេង​ក្នុង​ពូ​ល​ជាមួយ Southampton បានទេ​។ ចំណែកឯ​ក្រុម​មកពី​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​វិញ​មិនអាច​លេង​ក្នុង​ពូ​ល​ជាមួយគ្នា​បានទេ​ដោយសារ​បញ្ហានយោបាយ​។​

​    ​តើ​ក្រុម​ណា​ដែល​ជោគជ័យ​ជាងគេ​ក្នុង​ព្រឹត្តិការណ៍​នេះ​?
​    ​ជើងឯក​បច្ចុប្បន្ន Sevilla ជា​ក្រុម​ដែល​ជោគជ័យ​ជាងគេ​នៅ Europa League/UEFA Cup​។ ពួកគេ​បានឈ្នះ​ពាន​នេះ ៥ ដង​គឺ​នៅក្នុង​ឆ្នាំ ២០០៦, ២០០៧, ២០១៤, ២០១៥, ២០១៦​។ ចំណែកឯ​ក្រុម Liverpool, Juventus និង Inter Milan សុទ្ធតែ​ធ្លាប់​ឈ្នះ​ពាន​នេះ ៣ ដង​ដូចគ្នា​៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់