កាំភ្លើងធំ Arsenal ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Deportivo La Coruna កីឡាករ Lucas Perez បន្ទាប់ពីផ្ទេរពីក្លឹបក្នុងតម្លៃ ១៧,១ លានផោន។
យោងតាមប្រភព Sky ឥឡូវកីឡាករ Perez កំពុងធ្វើតេស្ដសុខភាព និងពិភាក្សាពីការចុះកិច្ចសន្យា មុនពេលផ្លាស់មកចូលរួមក្រុមថ្មី។
ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្លឹប Deportivo La Coruna និយាយថា "ខ្សែប្រយុទ្ធ Lucas Perez នឹងមិនធ្វើដំណើរទៅក្លឹប Seville ដោយគ្មានការអនុញ្ញាតពីក្លឹបរបស់ខ្លួនឡើយ"។
ចំណែក Arsene Wenger មិនស្ទាក់ស្ទើរនឹងទិញយកកីឡាកររូបនេះឡើយក្នុងរដូវកាលនេះ ព្រោះកន្លងមកគ្រូបង្វឹករូបនេះប៉ុនប៉ងទិញយកកីឡាករជាច្រើនប៉ុន្ដែមិនមានសញ្ញាណាមួយទទួលជោគជ័យឡើយ៕
