កោះកុង ៖ មានករណីខ្យល់គ ដើរដួលក្នុងទឹកស្លាប់នៅចំណុចភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥ល្ងាច ។
សពជនរងគ្រោះឈ្មោះ ដាំ លួន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កសិករនៅភូមិព្រែកជីក ឃុំជីខក្រោម បានអាការៈវិលមុខ(ខ្យល់គ) ហើយដួលផ្កាប់មុខក្នុងទឹកបណ្តាលឱ្យស្លាប់តែម្ដង។
កម្លាំងប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយលោកមេភូមិ និងក្រុមគ្រួសារ ធ្វើការត្រួតពិនិត្យសាកសព ពិតជាបានស្លាប់ដោយខ្យល់គ ហើយដួលលង់ទឹកស្លាប់យ៉ាងប្រាកដ ក្រោយពិនិត្យហើយបានធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
