adverise with khmeread 14152160 282053515509102 659863026 o

បុរសម្នាក់បង្ករបួសស្នាមលើជនរងគ្រោះឈ្មោះ ឈិន ឡុង ប៉ូលិសចាប់បញ្ជូនទៅតុលាការ

    ភ្នំពេញ ៖ មានករណីបង្ក្រាបជាក់ស្តែងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កើតហេតុថ្ងៃទី២៥ សីហា ២០១៦ វេលាម៉ោង២២ ចំនុចផ្លូវរថភ្លើង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ​ រាជធានីភ្នំពេញ។

    ប៉ូលិសនិយាយាថា ជនរងគ្រោះឈ្មោះ ឈិន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅផ្ទះលេខ០៩១ ផ្លូវរថភ្លើង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរបរសិស្ស ត្រូវជនសង្ស័យវាយ និងកាប់បណ្ដាលឱ្យរងរបួសកែងដៃឆ្វេង និងក្បាលផ្នែកខាងមុខ។

    រីឯជនបង្កឈ្មោះ ធន់ សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី០៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវមុខរបរកម្មករសំណង់។

      ប៉ូលិសបន្តថា ពេលកើតហើយភ្លាមម្តាយជនរងគ្រោះ បានទូរស័ព្ទមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ ហើយភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ រួចឃាត់បានជនសង្ស័យរួម និងវត្ថុតាងដាវមួយដើមយកមកកាន់ប៉ុស្តិ៍តែម្ដង។

    ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់