adverise with khmeread Untitled 1

Joe Hart ត្រៀម​ស៊ីប្រាក់​ឈ្នួល​ទាប​ជាង​មុន​ពាក់កណ្តាល ដើម្បី​បាន​លេង​នៅ Liverpool

    ​អ្នកចាំទី​ដៃ​ស្អិត​របស់​ក្លឹប Man City នឹង​បោះចោល​ប្រាក់ខែ ១៥ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​រក​ទ្រ​នប់​ថ្មី​ក្នុងតួនាទី​ជា​អ្នកចាំទី​របស់ខ្លួន​ជាមួយនឹង Liverpool ។​

​    ​កីឡាករ​វ័យ ២៩ ឆ្នាំ​បាន​ប្រាប់​ទៅ​លោក Pep Guardiola ថា គាត់​នឹង​ចាក​ចេញពី​ទឹកដី Etihad ក្នុង​អាទិត្យ​នេះ បន្ទាប់ពី Man City បាន​ទិញ​អ្នកចាំទី​ថ្មី​ពី​ក្លឹប Barcelona កីឡាករ​Claudio Bravo ។​

​    ​លោក Guardiola បានដាក់​អ្នកចាំទី Joe Hart នៅ​កី​អី​បម្រុង ប៉ុន្ដែ​គាត់​នៅតែ​ថា​គាត់​ជា​អ្នកចាំទី​ល្អ​បំផុត​មួយរូប​ក្នុង​ក្របខ័ណ្ឌ Premier League ដដែល​។​

​    ​ហង្ស​ក្រហម Liverpool បាន​កំពុង​សម្លឹងមើល​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ ប៉ុន្ដែ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់ Hart តម្លៃ ១៥ ម៉ឺន​ផោន ធ្វើឱ្យ Liverpool ពិបាក​នឹង​នាំ​រូបគាត់​ចូលមក​កាន់​ទឹកដី Anfield ណាស់​។​

​    ​យ៉ាងណាមិញ យោងតាម​វេ​ប​សាយ The Sun កីឡាករ Joe Hart នឹង​បោះបង់ចោល​ប្រាក់​ឈ្នួល ១៥ ម៉ឺន​ផោន​របស់គាត់​ក្នុង​គោលបំណង​ដើម្បីឱ្យ​ក្លឹប​ហង្ស​ក្រហម​ដេញថ្លៃ​យក​រូបគាត់​មកលេង​ជាមួយ​៕

ប្រភព៖ Metro

adverise with khmeread

មតិយោបល់