1

​ក្មេង​អាយុ ១១ ឆ្នាំ​ម្នាក់​ចូលរៀន​ថ្នាក់​មហាវិទ្យាល័យ ធ្វើឱ្យ​និស្សិត​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​! ឆ្ងាញ់​ត្រង់​ឱ្យ​និស្សិត​សួរ​សំណួរ​តាមចិត្ត​ទៀត​

​    ​គ្មាន​អ្វីដែល​ត្រូវ​អាម៉ាស់​នោះទេ នៅពេលដែល​ក្មេង​ម្នាក់នេះ​មិនមែនជា​ក្មេង​ដែល​ធំ​ដូច​និស្សិត​ដទៃ​នៅក្នុង​ថ្នាក់​របស់​អ្នក​។ មាន​មនុស្ស​ខ្លះ​ពិតជា​ឆ្លាត​ជាង​អ្នកដទៃ ប៉ុន្តែ​នៅពេលដែល​ក្មេង​វ័យ ១១ ឆ្នាំ​ម្នាក់​ឆ្លាត​ជាងគេ​ដាច់​ឆ្ងាយ​ពេក រឿងនេះ​ពិតជា​ពិបាក​ទទួលយក​បន្តិច​ហើយ​។​

​    ​នៅក្នុង​ស្ថានភាព​ជាក់ស្តែង​មួយ និស្សិត​មួយចំនួន​នៅឯ​សាកលវិទ្យាល័យ University of Toledo ក្នុង​រដ្ឋ Ohio បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​បន្ទាប់ពី​ពួកគេ​ដឹងថា មិត្ត​រួម​ថ្នាក់​របស់​ពួកគេ​ម្នាក់ គឺជា​ក្មេង​ដ៏​មាន​ទេពកោសល្យ​ដែលមាន​ឈ្មោះថា Daniel Liu​។​

​    ​និស្សិត​ស្រី​វ័យ ១៩ ឆ្នាំ ឈ្មោះ Cigdem Kahyaoglu បាន​ចែករំលែក​រូបភាព​មួយ​នៅលើ​បណ្តាញ​សង្គម Twitter ដោយ​សរសេរថា "​ក្មេង​នេះ​មាន​អាយុ ១១ ឆ្នាំ​កំពុង​នៅក្នុង​ថ្នាក់​គីមីវិទ្យា​សរីរាង្គ​របស់ខ្ញុំ​។ គាត់​និយាយថា បើ​យើង​មាន​សំណួរ​គ្រាន់តែ​អ៊ីមែល​ទៅ​គាត់​ទៅបាន​ហើយ​"​។ ក្រោយ​ការបង្ហាញ​នេះ Tweet របស់​និស្សិត​ស្រី​នេះ​ទទួលបាន Like ដល់​ទៅ ២៣ ម៉ឺន​ដង​។​

​    ​សម្រាប់ Daniel ទើបតែ​មាន​អាយុ ១១ ឆ្នាំ​មែន តែ​រឿងនេះ​មិនអាច​បញ្ឈប់​រូបគេ​មិនឱ្យ​រៀន​មុខវិជ្ជា​មួយចំនួន​នៅ​សាកលវិទ្យាល័យ​បានឡើយ​។
​    ​ភាពល្បីល្បាញ​គឺ​មិន​ចម្លែក​នោះទេ​សម្រាប់​រូបគេ ព្រោះ​គាត់​បាន​ជួប​ជាមួយ​លោក Bill Nye ដែលជា​វិស្វករ​មេកានិច​អាមេរិក​ម្នាក់ ហើយ​គាត់​ថែមទាំង​បាន​ជួប​លោក​អូ​បា​ម៉ា​ទៀតផង​នៅពេលដែល​រូបគេ​ទទួល​អាហារូបករណ៍ ១ ម៉ឺន​ដុល្លារ ដែល​គាត់​ឈ្នះ​នៅ​ពិព័រណ៍ White House Science Fair​។​

​    ​ខាងក្រោម​នេះ​ជា​ប្រតិកម្ម​របស់​និស្សិត​រួម​ថ្នាក់​គាត់​៕

ប្រភព៖ BoredPanda

អ្នកនឹងចូលចិត្ត

មតិយោបល់