adverise with khmeread Man2

ប្រិយមិត្ត Man U មិនមែន​បែក​ស្លុយ​ទេ តែ​ដោយហេតុ​ស្រឡាញ់​ពេក​ទើប​បូក​ឈ្មោះ Ibrahimmovic និង Paul Pogba ឱ្យចេញ​ជា​ឈ្មោះ​ថ្មី​ហៅថា Pogbahimovic

    ​យើង​បានឃើញ​ភាពអាម៉ាស់​របស់ Man Utd កាលពី​ឆ្នាំមុន​រួចមកហើយ ប៉ុន្ដែ​ឥឡូវ​អ្នកគាំទ្រ​ក្លឹប Man Utd ម្នាក់​បាន​យក​ឈើ​មក​ឆ្កឹះ​នៅលើ​ដំបៅ​ចាស់​របស់​ក្លឹប​មួយ​នេះ ដោយ​ដាក់ឈ្មោះ Zlatan Ibrahimmovic និង Paul Pogba បញ្ចូល​គ្នា​លើ​អាវ​តែមួយ​។​

​    ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី Man Utd លោក Jose Mourinho តារាបាល់ទាត់​កំពូល​របស់​ពិភពលោក Ibrahimovic និង Pogba ក៏បាន​សម្រេចចិត្ត​ចូលមក​ដល់​ទឹកដី​របស់ Old Trafford ។​

​    ​ហើយ​អ្នកគាំទ្រ​របស់​ក្លឹប Man Utd ម្នាក់​ដោយសារ​ស្រឡាញ់​ពេក មិនអាច​ជ្រើសរើស​អាវ​រវាង​អ្នក​ទាំងពីរ​បានទេ​។ ហេតុដូច្នេះ​ហើយ​ទើប​គាត់​សម្រេចចិត្ត​បូកសរុប​ឈ្មោះ​របស់​កីឡាករ​ថ្មី​និង​លេង​អាវ​អ្នក​ទាំងពីរ​បញ្ចូល​គ្នា​ចេញ​ជា​អាវ​ថ្មី​មួយ មានឈ្មោះ Pogbahimovic និង​លេខ​អាវ ៦៩៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់