adverise with khmeread Barcelona boss luis enrique insists

គ្រូបង្វឹក Barcelona ធ្វើពើជាមិនស្គាល់ Zidane បើទោះជាធ្លាប់ប៉ះគ្នាក្នុងជំនួប El Clásico ពីមុន

​លោក Luis Enrique បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​សន្និសីទកាសែត​ថា លោក​គ្មាន​យោបល់​ចំពោះ​លោក Zidane ឡើយ ដោយ​អះអាងថា មិន​ស្គាល់​គ្រូបង្វឹក​ក្រុម Real Madid ថ្មី​ទេ​។ ក្រុម​អ្នកសារព័ត៌មាន បែរជា​សួរ​លោកគ្រូ​បង្វឹក​ក្រុម​អ្នកមាន​បុណ្យ​អំពី​ទស្សនៈ​របស់លោក​ចំពោះ​លោក Zidane ទៅវិញ​បើ​ទោះ​ក្រុម Barcelona នឹងត្រូវ​ប្រកួត​ជាមួយ Espanyol ក្នុង​យប់​នេះ​ក៏ដោយ​នោះ​។​

​នៅពេល​ត្រូវបាន​សួរ​អំពី​ទស្សនៈ​របស់លោក​ចំពោះ​ការតែងតាំង​លោក Zinedine Zidane លោក Luis Enrique មិនបាន​អ្វី​ច្រើន​នោះទេ​។ លោក​បាន​និយាយថា "​ខ្ញុំ​គ្មាន​មតិយោបល់​ចំពោះ​គ្រូបង្វឹក​ថ្មី​នោះទេ​។ ខ្ញុំ​អត់​ស្គាល់​គាត់​ផង​"៕

 

adverise with khmeread

មតិយោបល់