adverise with khmeread Untitled

ជ័យលាភី​មេដាយមាស​អូឡាំពិក​សិង្ហ​បុរី​ដែល​ទទួល​រង្វាន់​១​លាន​ដុល្លារ​និយាយថា អត់​ចេះ​កាន់​លុយ​ទេ ឪពុកម្តាយ​ជា​អ្នក​កាន់​ទាំងអស់​

​    ​ជើងឯក​អូឡាំពិក​លោក Joseph Schooling នឹង​ត្រឡប់​ទៅ​សិង្ហ​បុរី​វិញ​ក្នុង​ខែវិច្ឆិកា​សម្រាប់​ការ​រ៉ៃអង្គាសប្រាក់​ឱ្យ​សមាគម​ហែល​ទឹក​សិង្ហ​បុរី (Singapore Swimming Association) ប៉ុន្ដែ​អ្នក​ហែល​ទឹក​រូបនេះ​ក៏​នឹង​ចំណាយលុយ​បរិច្ចាគ​ក្នុង​កម្មវិធី​នេះដែរ​។​

​    ​កីឡាករ​និង​ជា​ជើងឯក​ហែល​ទឹក​ឈ្នះ​មេដាយមាស​តែមួយគត់​ជូន​សិង្ហ​បុរី​វ័យ ២១ ឆ្នាំ​រូបនេះ​បានឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ហែល​ទឹក​មេអំបៅ​ចម្ងាយ ១០០ ម៉ែត្រ និង​ទទួលបាន​ប្រាក់រង្វាន់ ១ លាន​ដុល្លារ​សិង្ហ​បុរី​ពី​ក្រុមប្រឹក្សា​អូឡាំពិក​ជាតិ​សិង្ហ​បុរី​។​

​    ​ចំពោះ​ប្រាក់រង្វាន់​នេះ Schooling នឹង​ទទួលបាន​ប្រាក់​ត្រឹមតែ ៦៦១.៦៥០ ដុល្លារ​សិង្ហ​បុរី​ប៉ុណ្ណោះ បន្ទាប់ពី​គិត​ពន្ធ​រួច​។ ដោយឡែក Schooling នឹង​ទទួលបាន​ប្រាក់រង្វាន់ ១ លាន​ដុល្លារ​សិង្ហ​បុរី​បន្ថែមទៀត​ពី​កម្មវិធី Multi-Million-Dollar-Award Programme ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Tote Board and Singapore Pools​។​

​    ​Schooling ជា​និស្សិត​នៅ​សាកលវិទ្យាល័យ University of Texas បង្ហាញថា​គាត់​មិនមាន​សិទ្ធិ​លើ​ប្រាក់​ដែល​គាត់​ទទួល​បានទេ​។ គាត់​និយាយថា "​ខ្ញុំ​មិន​ដែរ​រឿងនេះ​។ ឪពុកម្ដាយ​របស់ខ្ញុំ​តែងតែ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​អនុញ្ញាតឱ្យ​ពួកគាត់​ធ្វើ​ដែល​គាត់​ចង់​ចំពោះ​ប្រាក់​ទាំងនោះ​"​។​

​    ​ឪពុក​របស់គាត់​ឈ្មោះ Colin Schooling ជា​អ្នកជំនួញ​ម្នាក់​និយាយថា "​យើង​ខ្ចីប្រាក់​ពី​ធនាគារ​ដើម្បី​បង់ថ្លៃ​ការសិក្សា​និង​ការហ្វឹកហាត់​របស់ Schooling ដូច្នេះ​ប្រាក់​ទាំងនេះ​នឹង​ជួយ​សម្រាល​ដល់​ប្រាក់កម្ចី​ទាំងនោះ​"​។​

​    ​លោក Colin Schooling និង​ប្រពន្ធ​របស់គាត់ May បាន​ចំណាយ​ប្រាក់​ច្រើនជាង​មួយ​លាន​ដុល្លារ​ដើម្បី​បំពេញ​សេចក្ដីប្រាថ្នា​របស់​កូន​តែមួយគត់​របស់​ពួកគេ​។ ប្រាក់កម្ចី​បាន​ផ្គត់ផ្គង់​គាត់​ឱ្យ​រៀន​នៅ​មហាវិទ្យាល័យ​ឯកជន​មួយ​ឈ្មោះថា Bolles School រយៈពេល ៥ ឆ្នាំ​។ ចំណែក​ថ្លៃ​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​រដ្ឋ Florida គឺ​រង្វង់ ៤១.៤៥០ ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​    ​នៅមាន​ថ្លៃបង់​មួយទៀត​គឺ ជួល​កន្លែង​ស្នាក់​ដែលមាន​តម្លៃ ២.៨០០ ដុល្លារ​ក្នុង​មួយខែ​។ ប៉ុន្ដែ​ការចំណាយ​ទាំងនេះ​បានធ្វើឱ្យ Schooling ទទួលបាន​ជោគជ័យ​ក្នុងពេល​បច្ចុប្បន្ននេះ​៕

adverise with khmeread
ប្រភព៖ straitstimes

អ្នកនឹងចូលចិត្ត

មតិយោបល់