adverise with khmeread 1

សិស្ស​ទាហាន​ទើប​រៀន​ចេះ សាក​ហោះ​លើកទីមួយ​ធ្លាក់​ស្លាប់​ពីរ​នាក់​នៅ​វៀតណាម​

​    ​មន្ត្រី​យោធា​ម្នាក់​បាន​និយាយថា យន្តហោះ​ចម្បាំង​វៀតណាម​សម្រាប់​ហ្វឹកហាត់​មួយគ្រឿង​បាន​ធ្លាក់​ក្នុង​ខេត្ត Phu Yen ប៉ុន្មាន​នាទី​បន្ទាប់ពី​ធ្វើការ​ហោះហើរ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​បណ្តាលឱ្យ​អ្នកបើកបរ​យន្តហោះ​និង​ជន​ស៊ីវិល​ម្នាក់​បាន​ស្លាប់​។​

​    ​លោក Vu Duc Quy នាយករង​សាលា​ទ័ពអាកាស​វៀតណាម ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត Tuoi Tre ថា សិស្ស​ម្នាក់​របស់​សាលា​នេះ​បាន​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​នៅ​ព្រឹក​មិញ​នេះ​។​

​    ​យន្តហោះ​ចម្បាំង​ដែល​ធ្លាក់​ខាងលើ​គឺជា​ផលិតផល​របស់​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គីធុន Aero L-39 Albatros និង​ជា​កម្មសិទ្ធិ​របស់​មូលដ្ឋាន​កងវរសេនាធំ​លេខ ៩១០ នៅក្នុង​ខេត្ត Phu Yen​។​

​    ​សាក្សីផ្ទាល់ភ្នែក​បាន​និយាយថា យន្តហោះ​នេះ​ធ្លាក់​នៅលើ​ផ្លូវ​ហាយវ៉េ​ជាតិ​លេខ ១ មុននឹង​រអិល​ចូលទៅ​វាលស្រែ ដោយ​សម្លាប់​មនុស្ស​ម្នាក់​នៅលើ​ផ្លូវ​នោះ​។​

​    ​ផ្នែក​ខាងមុខ​នៃ​យន្តហោះ​ចម្បាំង​ដោយ​រួមទាំង​កាប៊ីន​យន្តហោះ ត្រូវបាន​បំផ្លាញ​ទាំងស្រុង​៕

ប្រភព៖ thanhniennews

adverise with khmeread

មតិយោបល់