adverise with khmeread 14163761 1102792886474252 939559501 o

ជនសង្ស័យពីរនាក់ដែលរឹតកវាយប្លន់បុរសម្នាក់កាលពីសប្តាហ៍មុនត្រូវចាប់ខ្លួនបានម្នាក់(មានវីដេអូ)

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់ខ្លួនបាននៅចំណុចម្តុំហាងបញ្ចាំម៉ូតូមួយកន្លែងនៅ សង្កាត់ទឹកល្អក់៣​ខណ្ឌទួលគោក ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនោះ ដោយជាប់ពាក់ព័ន្ធករណីរឹតក ប្លន់យកម៉ូតូ និងទូរស័ព្ទដៃ នៅសង្កាត់ព្រៃស ខណ្ឌដង្កោកាលពីសប្តាហ៍កន្លងទៅ។ 

    ប៉ូលិសនិយាយថា កាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី២៥ ខែសីហា ២០១៦ ស្ថិតនៅចំណុចមុខផ្ទះលេខ6c ផ្លូវលេខ១៩២ ក្រុមទី៧ ភូមិទី២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ខណៈដែលជនសង្ស័យ ឈ្មោះ ឃៀន បូរី ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ​​ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេងម្តុំកាណាឌីយ៉ា មានស្រុកកំណើត ភូមិទួលពង្រ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ជាជនដៃដល់)បាននាំឪពុក និងប្អូនទៅលួសម៉ូតូដែលយកទៅបញ្ចាំ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោស្រាវជ្រាវដឹងទើបឈានទៅដល់កាឃាត់ខ្លួន។

    ប៉ូលិសបន្តថា នៅថ្ងៃទ១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែលជាង១០ មានករណីវាយប្លន់ (យកខ្សែសាកថ្មទូរស័ព្ទពីរវិញចូលគ្នារឹតក)ត្រង់ចំណុចដីចាក់ថ្មីមានព្រៃល្បះខាងកើតផ្លូវបេតុង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ សម្ភារៈដែលបាត់បង់រួមមាន៖ ១-ខ្សែកប្លាទីន​០១ខ្សែទម្ងន់០៥ជី, ២-ទូរស័ព្ទដៃម៉ាក iphoen6 ចំនួន០១គ្រឿង, ៣-អត្តសញ្ញាណប័ណ្ណរបស់ឈ្មោះ ស៊ិន ផាន ចំនួន០១សន្លឹក, ៤-កាតអេធីអឹម០១សន្លឹក។ ស្លាកស្នាម ឫសម្ភារៈដែលជនសង្ស័យបន្សល់ទុក៖ ១-ខ្សែសាកទូរស័ព្ទដៃពណ៌សវិញចូលគ្នាចំនួន០១ខ្សែ គឺជារបស់ជនសង្ស័យ, ២-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FX-3663។ 

    បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំចាត់ការតាមផ្លូវច្បាប់៕

 

adverise with khmeread

មតិយោបល់