adverise with khmeread 14114014 1102799039806970 656741020 o

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១កន្លែង​ កាលពីព្រឹកមិញនេះ (មានវីដេអូ)

    ភ្នំពេញ ៖ មានអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១កន្លែង បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ខណៈនោះក៏ត្រូវកម្លាំងសមត្ថកិច្ចរាយការណ៍ជូន រថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ។

    ប៉ូលិសនិយាយថា ហេតុការណ៍នេះកើតឡើនៅចំណុចផ្ទះលេខ៤E0  ដែលមានយីហោ "ធា មាង" លក់គ្រឿងភ្លេង និងជួសជុលទូរទស្សន៍ ម៉ាញ៉េ តាមបណ្ដោយផ្លូវ២១៧ ភូមិ០៧ ក្រុម៤៤ នៅក្បែរផ្សារធំថ្មី សង្ការផ្សារថ្មីទី២ ខណ្ឌដូនពេញ។

    ប៉ូលិសបន្តថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កើតឡើងដោយមូលហេតុឆ្លងចរន្តអគ្គីសនី និងបង្កឱ្យមានការខូចខាតបំផ្លាញសម្ភារៈមួយចំនួន។​ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរក្រោមរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង៕

 

adverise with khmeread

មតិយោបល់