adverise with khmeread Cm97z qwgaiege2

អ្នកចាំទី Bravo ចេញពី Barcelona មក Man City ផ្លូវការ​ហើយ​! Joe Hart ប្រហែល​បាយៗ​មែនទែន​ហើយ​

    ​ក្រុម​មេឃ​ខៀវ Manchester City បានប្រកាស​អំពី​ការចុះហត្ថលេខា​ទិញយក​អ្នកចាំទី Claudio Bravo ពី​ក្រុម​អ្នកមាន​បុណ្យ Barcelona​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃ​សុក្រ ទី​២៦ សីហា​នេះ​។ 

​    ​កីឡាករ​អន្តរជាតិ​ស៊ី​លី​វ័យ ៣៣ ឆ្នាំ​រូបនេះ​បានដាក់​ប៊ិក​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៤ ឆ្នាំ​នៅ​កីឡដ្ឋាន  Etihad Stadium ជាមួយ Barca និយាយថា ពួកគេ​នឹង​ទទួលបាន​ប្រាក់ ១៨ លាន​អឺរ៉ូ (​ប្រហែល​ជាង ២០ លាន​ដុល្លារ​ស្តើង​) បូក​ទាំង​ប្រាក់ ២ លាន​អឺរ៉ូ (២,២៦ លាន​ដុល្លារ​) បន្ថែមទៀត​ដើម្បី​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ​។ 

​    ​ការមកដល់​របស់ Bravo អាចជា​ការចាកចេញរ​បស់ Joe Hart អ្នកចាំទី​ជម្រើសជាតិ​អង់គ្លេស ដែល​នៅ​ជាមួយ​ក្លឹប​អស់​រយៈពេល ១០ ឆ្នាំ និង​ទើប​បង្ហាញមុខ​លើកដំបូង​នា​រដូវ​កាល​ថ្មី​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​៕

adverise with khmeread

មតិយោបល់