adverise with khmeread Griezmann11

Griezmann ត្រូវគេ Troll ពេញ​បណ្តាញ​សង្គម រឿង​ពាក់​ស្បែកជើង​ខុសគេ​នៅ​ថ្ងៃ​មក​ត្រៀម​ទទួល​រង្វាន់​

​    ​Antoine Griezmann ត្រូវបាន​គេ​យក​ធ្វើជា​ចំណងជើង​ធំ​នៅ​ទំព័រមុខ អំពី​ការជ្រើសរើស​ពាក់​ស្បែកជើង​ខុសគេខុសឯង ខណៈដែល​កំពុង​ប្រកាស​ពានរង្វាន់​សម្រាប់​កីឡាករ​កំពូល​របស់ Uefa ទាំងបី​ក្នុង​តំបន់​អឺរ៉ុប​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Atletico Madrid និង​ជម្រើសជាតិ​បារាំង​រូបនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ពាក់​ស្បែកជើង​ប៉ាត់​តា​ខុសគេ​ក្នុងចំណោម​មនុស្សម្នា ខណៈដែល​អ្នក​ផ្សេងទៀត​សុទ្ធតែ​ពាក់​ស្បែកជើង​ប៊ូល​ក្នុង​កម្មវិធី​នៅ​ទីក្រុង Monaco ។​

​    ​យ៉ាងណាមិញ Ronaldo ដែលជា​អ្នកទទួលបាន​ពានរង្វាន់​ជា​កីឡាករ​ល្អ​ជាងគេ​ក្នុង​តំបន់​អឺរ៉ុប​នោះ​មិនសូវ​ជាមាន​គេ​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ព្រោះ​គាត់​លេង​ល្អ​ស្រាប់​ទៅហើយ ផ្ទុយទៅវិញ​គេ​នាំ​ចាប់អារម្មណ៍ Griezmann ទៅវិញ​ទេ​។ ព្រោះ​គាត់​បាន​ពាក់​ស្បែកជើង​ខុសគេ ដែល​បណ្ដាលឱ្យ​អ្នកលេង Twitter យកទៅ Troll យ៉ាងដំណំ​៕

adverise with khmeread
ប្រភព៖ Thesun

មតិយោបល់