ម៉ូតូបុកម៉ូតូរបួសធ្ងន់បីនាក់នៅខេត្តកោះកុង

    កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងម៉ូតូ បុកនឹងម៉ូតូ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ម៉ោង៨ និង០៨នាទីព្រឹក នៅចំណុចក្នុងភូមិឬស្សីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង បណ្តាលឱ្យរងរបួសធ្ងន់បីនាក់។

    ប៉ូលិសនិយាយថា ជនរងគ្រោះទី១. ឈ្មោះ ផុន ម៉ារ៉ា ភេទស្រី អាយុ៤៣ឆ្នាំ (រងរបួសធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យខេត្ត, ទី២. ឈ្មោះ បូ មេសា ភេទ ប្រុស អាយុ ៤ឆ្នាំ រងរបួសក្បាល នឹងចង្កា ទាំងពីរនាក់ខាងលើស្នាក់នៅភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

    រីឯភាគីម្ខាងទៀតឈ្មោះ សុខា ហា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិស្ពានក្តា ឃុំតាទៃលើ ស្រុកថ្មបាំង។

    ចំពោះករណីនេះសមត្ថកិច្ច បានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋានដើម្បីរងចាំការដោះស្រាយ៕

adverise with khmeread