adverise with khmeread Untitled 1

អតីត​តារា​សិច​ថៃ​នាង Nong Nat និយាយថា ចង់បាន​ប្តី​ល្អ ត្រូវធ្វើ​អំពើ​ល្អ និង ធ្វើ​សមាធិ​រាល់ថ្ងៃ​

    ​នៅក្នុង​កម្មវិធី Nong Nat's Post-porn Life អតីត​តារា​សិច​ថៃ​នាង Nong Nat បាន​បង្ហើប​ឱ្យដឹងពី​ជីវិត​របស់​នាង ជាពិសេស​នាង​បាន​លើកឡើងថា ដោយសារ​អំពើ​ល្អ ទើប​នាង​មានជីវិត​អាពាហ៍ពិពាហ៍​ដ៏​រីករាយ​មួយ និង​ទទួលបាន​ប្រចាំខែ​ជាប្រចាំ​ពីស្វាមី​បរទេស​របស់​នាង​។​

​    ​នាង Kejsarin Chaichalermphol ដែល​គេ​ស្គាល់​អំឡុង​ឆ្នាំ ២០០០ ថា Nong Nat បានបង្ហាញ​មុខ​នៅ​គ្រប់​ទំព័រសារព័ត៌មាន​ថៃ​កាលពីពេល​ថ្មីៗ​នេះ ខណៈ​នាង​បាន​បន្ត Update ទៅកាន់​ប្រិយមិត្ត​ខ្លួន​នៅលើ​ទំព័រ​បណ្តាញ​សង្គម​របស់​នាង ពី​ជីវិត​ប្រចាំថ្ងៃ​និង​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​បុរស​ដែល​អាច​ធ្វើជា​ឪពុក​នាង​បាន ឈ្មោះថា Harold​។​

​    ​នាង​បាន​សរសេរ​លើ Instagram ថា "​ខ្ញុំ​បានធ្វើ​អំពើ​ល្អ​ច្រើនណាស់​។ មិន​ត្រឹមតែ​ទទួលបាន​អំពើ​ល្អ​ពី​ប្តី​របស់ខ្ញុំ​ដោយ​ការចេញ​លុយ​ប្រចាំខែ​នោះទេ គាត់​ក៏​ឱ្យ​លុយ​ខ្ញុំ​បន្ថែម​លើសពីនេះ​ទៀតផង​ដែរ​។ មិន​ថា​គាត់​ដក​លុយ​ពី​ធនាគារ​ប៉ុន្មាន​នោះទេ គាត់​តែង​ចែក​ជាមួយ​ខ្ញុំ ៥០/៥០​។ ការ​បួងសួង និង​ការធ្វើ​សមាធិ​នឹង​ជួយ​អ្នក​បាន​ប្តី​ល្អ​"​។​

​    ​តាម​សាច់រឿង​ខាងលើ លោក Harold បាន​រៀបការ​អតីត​តារា​សិច​រូបនេះ​គឺ​ដោយសារ​តម្លៃ​នៃ​ព្រះពុទ្ធសាសនា​របស់​នាង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់