adverise with khmeread Taylor

សង្ស័យថា ថាយល័រ ស្វីហ្វ លួចទៅរួមរស់ស្ងាត់ៗជាមួយឌីជេ ខាលវីន

          មានសេចក្តីរាយការណ៍ថា តារាចម្រៀងប៉ប់ ថាយល័រ ស្វីហ្វ (Taylor Swift) បានទៅ​រួមរស់ជាមួយ​ ខាលវីន ហ៊ែរីស (Calvin Harris) ខណៈ​នាង​មាន​ការ​ងារ​​ដែល​ត្រូវ​ធ្វើខ្លះនៅផ្ទះផ្ទាល់ខ្លួន​របស់នាង។

          ថ្មីៗនេះ ថាយល័រ បាន​រើទៅរស់នៅជាមួយ​កម្លោះរូបសង្ហា ខាលវីន នៅ​Beverly Hills ។

          មានការអះអាងថា អ្នកទាំង​ពីរ​បាន​រស់នៅជាមួយគ្នា ខណៈ​ពេល​ ថាយ ល័រ មាន​ការងារត្រូវធ្វើនៅផ្ទះរបស់នាង ប៉ុន្តែថា ​ឥឡូវនេះ នាង​ស្នាក់​នៅ​ផ្ទះ​ញឹក​ញាប់ជាងមុន។

          តំណាងម្នាក់បាន​ច្រានចោល​សេចក្តីរាយការណ៍​នេះ ហើយ​អះអាងថា អ្នក​ទាំងពីរ​រស់នៅដាច់ដោយឡែកពីគ្នា។

          ថាយល័រ និង ខាលវីន ទើបនឹងបានចំណាយ​ពេល​អបអរបុណ្យឆ្លង​ឆ្នាំ​ជា មួយគ្នា​នៅ​រង្គសាល Omnia Nightclub ក្នុងទីក្រុងឡាសវេហ្គាស៕

adverise with khmeread

មតិយោបល់