adverise with khmeread 160823081300 lumkani fire alarm exlarge 169

ឧបករណ៍​តូច​នេះ​មើលឃើញ​សាមញ្ញ​អ៊ីចឹង​ទេ តែ​វា​អាចជួយ​ការពារ​ជីវិត និង​ផ្ទះសម្បែង​ពី​អគ្គីភ័យ​

    ​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៣ មនុស្ស​ជុំវិញ​ពិភពលោក​បាន​អបអរ​សា​រទ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ដែលជា​ថ្ងៃ​ភ្លើង​ឆេះ​ដ៏​ធំ​មួយ​ក្នុង​តំបន់​អនាធិបតេយ្យ​ធំ​បំផុត​ក្នុងប្រទេស​អាហ្វ្រិក​ខាង​ត្រូ​ង​។​

​    ​វា​បាន​បង្ក​ទៅជា​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​ក្នុង​ទីក្រុង Khayelitsha ដោយ​បំផ្លាញ​ផ្ទះសម្បែង ៨០០ ខ្នង និង​ធ្វើឱ្យ​មនុស្ស​យ៉ាងហោចណាស់ ៤.០០០ នាក់​គ្មាន​ផ្ទះសម្បែង​។​

​    ​ដោយសារ​តែមាន​កង្វល់​ភ្លើង​ឆេះ​នៅ​តំបន់​អនាធិបតេយ្យ​បែបនេះហើយ ទើប​និស្សិត​ផ្នែក​អេឡិចត្រូនិក​នៅ​សាកលវិទ្យាល័យ Francois Petousis បាន​ព្យាយាម​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​។​

​    ​មាន​សហ​ស្ថាបនិក​ប្រាំ​នាក់​រួមដៃគ្នា​បង្កើត​នូវ​ឧបករណ៍​មួយ​ឈ្មោះថា Lumkani ជា​ឧបករណ៍​ស្ទាបស្ទង់​ចំហាយ​ក្តៅ​លើកដំបូង​របស់​ពិភពលោក រចនា​ឡើង​សម្រាប់​តំបន់​អនាធិបតេយ្យ​ដែល​សម្បូរ​ផ្ទះ​ឈើ​និង​ស្លឹក​។​

​    ​ឧបករណ៍ Lumkani នឹង​ចាប់យក​សីតុណ្ហភាព​ចំហាយ​ក្តៅ​ក្នុង​ខ្យល់អាកាស ដែល​ភាយ​ចេញពី​ក្នុងផ្ទះ​ដែល​ទំនង​មាន​អគ្គីភ័យ​។ ពេល​វា​ចាប់​សញ្ញា​បាន​ហើយ វា​នឹង​ប្រកាសអាសន្ន​ទៅផ្ទះ​ផ្សេងៗ​ទៀត ដែលមាន​ឧបករណ៍ Lumkani​។​

​    ​ឧបករណ៍​នេះ​ប្រើ​បច្ចេកវិជ្ជា​បញ្ជា​ពី​ចម្ងាយ​ដោយ​ប្រើ​ប្រេកង់​ដើម្បី​យក​រលកសញ្ញា​ពីគ្នា​ទៅវិញទៅមក​បាន ៤០ ម៉ែត្រ​។ នៅពេល​មាន​បញ្ហា សំឡេង​ប្រកាសអាសន្ន​នឹង​បន្លឺឡើង​ក្នុងផ្ទះ​ក្នុង​ចម្ងាយ ៤០ ម៉ែត្រ​ពីគ្នា​។​

​    ​ឧបករណ៍​នេះ​ផលិតឡើង​សម្រាប់​ប្រទេស​ក្រីក្រ និង​មិនសូវមាន​ចំណូល​ច្រើន ជាពិសេស​នៅ​តំបន់​អនាធិបតេយ្យ​៕

adverise with khmeread
ប្រភព៖ CNN

មតិយោបល់