ពូជរមាសស៊ូម៉ាត្រានៅប្រទេសម៉ាឡេស៊ីអាចនឹងផុតពូជនាពេលឆាប់ៗនេះ ហើយលទ្ធភាពដែលរឿងនេះអាចកើតឡើង គឺជាក់ស្តែងនៅនឹងមុខ។
នាយកប្រតិបត្តិអង្គការក្រៅរដ្ឋាភិបាល Borneo Rhino Alliance លោក John Payne បានប្រាប់វេបសាយ Bernama ថា បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីមានរមាសតែ ៣ ក្បាលប៉ុណ្ណោះ ដោយក្នុងនោះមានញី ២ ក្បាល ឈ្មោល ១ ក្បាល។
លោក John Payne បាននិយាយថា "រមាសស៊ូម៉ាត្រាបីក្បាលនៅសល់នេះត្រូវចាប់បាន និងយកទៅដាក់ក្នុងកម្មវិធីបង្កាត់ពូជរហូតមកទល់សព្វថ្ងៃនេះ"។
ទោះយ៉ាងណា លោក John ជឿថា ការយកមេជីវិតញីទៅបង្កាត់ពូជជាមួយមេជីវិតឈ្មោលនៅក្នុងកែវ អាចជួយស្តារចំនួនរមាសឡើងវិញ។
លោក John បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ការបង្កាត់ពូជតាមវិធីនេះនឹងធ្វើឡើងនៅក្នុងខែវិឆ្ឆិកា ឆ្នាំនេះ៕
ប្រភព៖ Bernama
