adverise with khmeread 1

ប្រិយមិត្ត G.E.M. សង្ស័យថានាងហូបបានទើបជាឡើងសាច់ជាងមុន

​    ​កាលពី​ថ្ងៃទី ១៦ ខែសីហា​នេះ តារាចម្រៀង​វ័យក្មេង និង​កំពុង​ពេញនិយម​នាង G.E.M. Tang បាន​ប្រារព្វ​ខួបកំណើត​ទី ២៥ របស់​នាង​។​

​    ​នៅ​យប់នោះ នាង​បាន​ចែករំលែក​វីដេអូ​ពិធីជប់លៀង​របស់​នាង​នៅលើ​បណ្តាញ​សង្គម Facebook នូវ​សកម្មភាព​មួយចំនួន​ជាមួយ​មិត្តភក្តិ​ល្អ​របស់​នាង​គឺ Laurinda Ho និង Renee Lee​។​

​    ​ទោះយ៉ាងណា អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ នាង​បាន​ពាក់អាវ​សិច​ស៊ី​ពណ៌​ខ្មៅ និង​ឈុត​ថ្មីៗ​ស្ទីល​ឡូយៗ​ជាច្រើន​ទៀត​។​

​    ​លើសពីនេះ ក្រុម​អ្នកគាំទ្រ​របស់​នាង​មានការ​ងឿងឆ្ងល់​ថា​តើ​នាង​ទទួលទាន​បាន​ច្រើន​មែន​ទេ បានជា​ដៃ​របស់​នាង​ឡើងសាច់​ខុសពី​ធម្មតា ដែល​ពីមុន​នាង​ជា​នារី​ស្គម​ម្នាក់​ទេ​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់