adverise with khmeread 1

គួរប្រយ័ត្ន! ដងម៉ាស៊ីនស្ទូចសំណង់ខ្ពស់នៅម៉ាឡេស៊ីធ្លាក់សង្កត់លើរថយន្ត ស្លាប់នារីវ័យក្មេងម្នាក់

    ឧបទ្ទវហេតុដ៏រន្ធត់មួយដែលកើតឡើងក្នុងសង្កាត់ Bukit Bintang ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ីបានឆក់យកជីវិតនារីវ័យក្មេងម្នាក់ ដែលកំពុងតែជិះរថយន្តឆ្លងកាត់នៅទីនោះ។

    ឧបទ្ទវហេតុនេះកើតឡើងកាលពីម្សិលមិញថ្ងៃទី ២៥ ខែសីហា នៅម៉ោង ៧និង១៥នាទីល្ងាច អំឡុងម៉ោងត្រឡប់ទៅផ្ទះវិញ។ នារីវ័យក្មេងម្នាក់នោះបានស្លាប់ ដោយសារដងម៉ាស៊ីនស្ទួចគ្រឿងសំណង់ធំបានដាច់ធ្លាក់មកលើរថយន្តរបស់នាង ដោយបណ្ដាលឱ្យនាងស្លាប់ភ្លាមនៅនឹងកន្លែង។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Chin Khoon Sing វ័យ ២៣ ឆ្នាំ ហើយនាងនៅសល់តែ ១ សប្តាហ៍ទៀតប៉ុណ្ណោះនឹងឈានចូលវ័យ ២៤ ឆ្នាំទៅហើយ។ នេះបើយោងតាមវេបសាយ The Star ។

    ដោយឡែកអាជ្ញាធរកំពុងស៊ើបអង្កេតលើករណីនេះ។ យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណេតមួយចំនួនធំបានសម្ដែងការសោកស្ដាយ និងការព្រួយបារម្ភយ៉ាងខ្លាំងដោយសារសំណង់​សាងសង់មិនមានបទដ្ឋានច្បាស់លាស់ ជាពិសេសដងសន្ទូចគឺនៅកណ្ដាលផ្លូវតែម្ដង។

    អ្នកលេងអ៊ីធឺណេតមួយចំនួនទៀត បានសម្ដែងការភ័យខ្លាច នៅពេលជិះកាត់ផ្លូវនោះម្ដងៗ។ ពួកគេបាននិយាយឧបទ្ទវហេតុនោះ មិនខុសគ្នានឹងរឿងបែបរន្ធត់ Final Destination ប៉ុន្មានទេ៕

adverise with khmeread

មតិយោបល់