adverise with khmeread 14100530 1182948221748849 9130134704446908428 n

បាត់ម៉ូតូមួយយប់នៅឆ្នេរអូរឈើទាល រកឃើញនៅទំនប់រលកចាស់ដោយសារភ្ជាប់ប្រព័ន្ធ GPS និងឃាត់ខ្លួនជនសង្ស័យ២នាក់

    ព្រះសីហនុ ៖ សមត្ថកិច្ចក្រុងព្រះសីហនុ បានឃាត់ខ្លួនមុខសញ្ញាចោរលួចម៉ូតូពីរនាក់ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះតាមរយៈការពិនិត្យមើលប្រព័ន្ធ GPS ដែលម្ចាស់ដាក់ជាប់នៅម៉ូតូ។ 

    ប៉ូលិសបានឱ្យដឹងថា កាលពីម៉ោង៣កន្លះយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃ២៦ សីហា ២០១៦ នៅចំណុចឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ មានករណីចោរលួចម៉ូតូ០១គ្រឿង ម៉ាក AiR BLADE ពណ៌ស លាយទឹកប្រាក់ ពាក់ស្លាកលេខព្រះសីហនុ 1E-5215 ម្ចាស់ឈ្មោះ ហែម កន្និថា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអ៊ុតសក់រស់នៅឧតុនិយមភូមិ៣​ សង្កាត់៣ ក្រុងព្រះសីហនុ។ 

    លុះដល់ព្រឹកថ្ងៃដដែលម៉ោង៨ ម្ចាស់ម៉ូតូបានមកប្តឹងប៉ូលិសក្រុងព្រះសីហនុថា ម៉ូតូគាត់ភ្ជាប់ប្រព័ន្ធ GPS ហើយបានមើលឃើញនៅតំបន់ទំនប់រលកចាស់។ 

    ក្រោយទទួលបណ្តឹងសមត្ថកិច្ច ក៏ស្វែងរកលុះដល់វេលាម៉ោង៩ និង៣០នាទី ក៏បានរកឃើញម៉ូតូមួយគ្រឿងនេះ ដែលជនសង្ស័យលួចយកមកលាក់ទុកក្នុងផ្ទះនៅទំនប់រលក និងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ គឺទី១ឈ្មោះ តូច ឃីន (ហៅសិលា) ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរពុំពិតប្រាកដ រស់នៅក្រុម២៦ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ និងទី២ឈ្មោះ ព្រំ បុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករនេសាទរស់នៅលើទូក។ 

    បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread

មតិយោបល់