adverise with khmeread Shutterstock 39452716

អាន​អត្ថបទ​នេះ​រួច លោកអ្នក​ប្រហែលជា​ត្រូវ​ចាប់​កូនៗ​ឱ្យចូល​ដេក​ម៉ោង ៩ ជាមិនខាន​

    ​ឪពុកម្ដាយ​ស្រឡាញ់​ជាងគេ​គឺ​កូន​របស់ខ្លួន ជាពិសេស​ចង់ឃើញ​ពួកគេ​មាន​សុខ​ភាពល្អ និង​ឆ្លាត​វៃ​។​

​    ​គ្មាន​ម៉ោង​ណា​ល្អ​ជាង​ម៉ោង ៩ ឡើយ ដើម្បីឱ្យ​កូន​អ្នក​ចូល​គេង ព្រោះ​ម៉ោង​នេះ​ជា​ម៉ោង​ដែល​ធ្វើឱ្យ​ក្មេង​មានការ​លូតលាស់​ល្អ​បំផុត​។ ហើយ​ទាំងនេះ​គឺជា​មូលហេតុ​បីយ៉ាង​ដែល​អ្នក​គួរឱ្យ​កូន​របស់​អ្នក​គេង​នៅ​ម៉ោង ៩ យប់​។​

​    ​១. ជា​ម៉ោង​ដែល​ក្មេង​ងាយ​នឹង​គេង​លក់​បំផុត​
​    ​ការសិក្សា​មួយ​បង្ហាញថា ក្មេង​ដែល​ចូល​គេង​នៅ​ម៉ោង ៩ គឺ​លង់លក់​លឿន​ជាង​ក្មេង​ដែល​គេង​ក្រោយ​ម៉ោង​នេះ​។​

​    ​២. លូតលាស់​អ័រម៉ូន​
​    ​វេជ្ជបណ្ឌិត​ជំនាញ​ខាង​ព្យាបាល​កុមារ លោក Marc Weissbluth និយាយថា "​ពេល​ក្មេង​កំពុង​គេង​គឺជា​រឿង​សំខាន់បំផុត​មួយ​សម្រាប់​ពួកគេ​"​។ គេង​បានយូរ អ័រម៉ូន​របស់​កុមារ​នឹង​ដើរតួ​ក្នុង​លូតលាស់​របស់​កុមារ​។ កុមារ​អាច​ធំ​លូតលាស់​លឿន​គឺ​គេង​នៅ​ម៉ោង ៩ នេះ ប្រសិនបើ​ក្រៅពី​ម៉ោង​នោះ អ័រម៉ូន​នឹងមិន​សូវ​ដំណើរ​ការល្អ​ទេ​។​

​    ​៣. សមត្ថភាព​ខួរក្បាល​
​    ​ក្មេង​ដែល​គេង​នៅ​ម៉ោង ៩ គឺមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ជាង​ក្មេង​ដែល​គេង​ក្រោយ​ម៉ោង​នេះ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Parents.com ៕

adverise with khmeread
ប្រភព៖ Parents

អ្នកនឹងចូលចិត្ត

មតិយោបល់