adverise with khmeread Untitled

អត់​ចិត្ត​ពេក​ឃើញ​ម្តាយ​និង​ទារក​គ្មា​នកន្លែង​អង្គុយ​សុខចិត្ត​សម្ងំ​អង្គុយ តៃកុង​ឡានក្រុង​លេង​មួយ​ស្នៀត​នេះ​ទុកជា​មេរៀន​

    ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​នៅ​ប្រទេស​ជាច្រើន ភាគច្រើន​គេ​មាន​កៅអី​បម្រុង​សម្រាប់​អ្នកដំណើរ​ជា​មនុស្ស​ចាស់ ជនពិការ និង​ស្ត្រី​មាន​ផ្ទៃពោះ​។ ម្តាយ​ដែលមាន​កូនតូច​ក៏​ត្រូវបាន​រាប់បញ្ចូល​ក្នុង​ច្បាប់​នេះដែរ​។​

​    ​ប៉ុន្តែ​អំឡុងពេល​ដ៏​មមាញឹក និង​ណែន​តាន់តាប់​នៅក្នុង​រថយន្តក្រុង​មួយ​នៅ​ប្រទេស​ឈី​លី អ្នកដំណើរ​ទាំងអស់​នៅក្នុង​រថយន្ត​នោះ​មិន​ខ្ចី​រវីរវល់​នឹង​ស្ត្រី​ម្នាក់​ដែល​កំពុង​បីកូន​នៅក្នុង​ដៃ​ឡើយ ខណៈ​ដៃ​ម្ខាង​ទៀត​ត្រូវ​តោង​បង្គោល​ដើម្បី​ទប់​លំនឹង​។ ប្រសិនបើ​ឡាន​នោះ​ចាប់​ហ្វ្រាំង​ជុច​តែ​បន្តិច នោះ​មានន័យថា គាត់​នឹង​បាត់បង់​លំនឹង​ហើយនឹង​ធ្លាក់​កូន​ពី​ដៃ​។​

​    ​នៅពេល​រថយន្ត​នោះ​ជិះ​កាន់តែ​លឿន អ្នក​ម្តាយ​រូប​នោះបាន​ប្រឹង​បីកូន​របស់គាត់​យ៉ាង​ជាប់​ខណៈ​គ្មាន​នរណាម្នាក់​ឱ្យ​កន្លែង​អង្គុយ​មួយ​ដល់​គាត់​ឡើយ​។​

​    ​ដោយ​ឃើញ​ទើសចិត្ត​បែបនេះ អ្នកបើករថយន្ត​ក្រុង​ក៏​សម្រេចចិត្ត​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​។ គាត់​បាន​ឈប់​ឡាន និង​ងើបឈរ​ហើយ​ឱ្យ​កៅអី​របស់គាត់​ទៅឱ្យ​អ្នក​ម្តាយ​រូបនោះ​និង​កូន​របស់គាត់​ដើម្បី​អង្គុយ​។ នៅក្នុង​វីដេអូ​ខាងក្រោម​បានបង្ហាញ​ថា បុរស​ជា​អ្នកបើក​បរបាន​ស្តីបន្ទោស​ដល់​អ្នកដំណើរ​ដទៃទៀត​ដោយសារ​ពួកគេ​គ្មាន​ចិត្ត​។​

​    ​មិនយូរ​មិនឆាប់ អ្នកដំណើរ​ទាំងអស់​ដឹង​ថា ពួកគេ​នឹងមិន​ទៅដល់​គោលដៅ​ដោយ​គ្មាន​អ្នកបើកបរ ហើយ​មួយសន្ទុះ​ក្រោយមក មាន​ស្ត្រី​ម្នាក់​បាន​ងើបឈរ​ដើម្បីឱ្យ​កៅអី​ដល់​ស្ត្រី​និង​កូន​ទាំង ២ បាន​អង្គុយ​នឹង​គេ ហើយ​នៅពេលនោះ​ហើយ យុត្តិធម៌​បាន​កើតមានឡើង​ដោយសារ​ទង្វើ​របស់​អ្នកបើកបរ​៕

 

adverise with khmeread

មតិយោបល់