adverise with khmeread 1

៦ ឃ្លា​របស់​សាក់ ឡូ ធ្វើឱ្យ​ជីវិត​មនុស្ស​ប្រែ​ពី​ស្រពោន​មក​ស្រស់បំព្រង​

    ​Charles Spencer Chaplin ខ្មែរ​និយម​ហៅថា សាក់ ឡូ គឺជា​តារា​កំប្លែង​ដ៏​ល្បីល្បាញ ដែល​ធ្វើឱ្យ​ពិភពលោក​សើច​សប្បាយ ក្នុង​គ្រា​ដែល​មនុស្ស​កំពុង​ត្រូវការ​វា​បំផុត​។ 

​    ​ប៉ុន្តែ​ការដែល​និយាយថា សាក់ ឡូ គ្រាន់តែ​ជាតា​រា​កំប្លែង​មួយរូប គឺជា​ការប្រមាថ​ខ្លាំងណាស់​ចំពោះ​និមិត្តរូប​ពិភពលោក​រូបនេះ​។ គាត់​ក៏​ជា​អ្នកនិពន្ធ អ្នកកំប្លែង​កាយវិការ តារាភាពយន្ត អ្នកដឹកនាំ​រឿង ហើយ​អ្វីដែល​សំខាន់​គឺ​គាត់​ជា​ទស្សនវិទូ​មួយរូប​ផងដែរ​។ 

​    ​សាក់ ឡូ តែងតែ​យក​ទស្សនៈវិជ្ជា​របស់លោក​មក​អនុវត្ត​ផ្ទាល់​ក្នុង​កាយវិការ​កំប្លែងរ​ប​ស់លោក​។ សាក់ ឡូ បានធ្វើឱ្យ​ពិភពលោក​សើច​សប្បាយ ប៉ុន្តែ​ដក់​ជាប់​អារម្មណ៍​រីករាយ​ចំពោះ​រូបលោក​ជានិច្ច​។ 

​    ​សាក់ ឡូ ជា​មនុស្ស​មាន​ទេពកោសល្យ ដែល​អាច​មើល​ធ្លុះ​ចិត្ត​មនុស្ស ហេតុនេះហើយ​ទើប​ធ្វើឱ្យ​កំប្លែង​របស់លោក​ចាក់ឫស​ជាប់​ក្នុង​បេះដូង​របស់​ទស្សនិកជន​មិនអាច​បំភ្លេចបាន​។ 

​    ​ខាងក្រោម​នេះ​ជា​សម្រង់​ពាក្យ ៦ ឃ្លា​របស់​សាក់ ឡូ ដែល​ធ្វើឱ្យ​ជីវិត​មនុស្ស​ប្រែ​ពី​ស្រពោន​មក​ស្រស់បំព្រង​វិញ​៖

​    ​១. មួយថ្ងៃ ដែល​មិនបាន​សើច​សោះ ជា​ថ្ងៃ​ដែល​ខ្ជះខ្ជាយ​ឥតប្រយោជន៍​បំផុត​។​
​    ​២. អ្នកនឹង​មិនអាច​រក​ឃើញ​ឥ​ន្ធ​ធនូ​ទេ បើ​អ្នក​គិតតែ​ពី​ឱនក្បាល​ចុះក្រោម​។​
​    ​៣. ពិភពលោក​នេះ​ព្រៃផ្សៃ​ណាស់ បើ​អ្នកទន់ខ្សោយ អ្នកនឹង​ស្លាប់​។​
​    ​៤. ច​រិ​ក​លក្ខណៈ​ពិត​របស់​មនុស្ស​បង្ហាញ​ចេញមកក្រៅ ទាល់តែ​ពេល​ស្រវឹង​។​
​    ​៥. យើង​យកតែ​ខួរក្បាល​មក​គិត តែ​ភ្លេច​យក​បេះដូង​មក​គិត​ដែរ​។ 
​    ​៦. ទាល់តែ​ក្លាហាន​ណាស់​ទើប​មនុស្ស​ហ៊ាន​ធ្វើ​រឿង​ឆ្កួតៗ​៕ 

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់