1

ស្ត្រី​ម្នាក់​យក​គំនូរ​អាក្រក់​មើល​មួយ​ផ្ទាំង​មក​កន្លែង​តាំង​បង្ហាញ​វត្ថុ​បុរាណ ហើយ​ចង់​ទន់ជង្គង់​ពេល​ដឹង​ពី​តម្លៃ​របស់​វា​

    ​ស្ត្រី​ម្នាក់​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​អ្នកជំនាញ​វត្ថុ​បុរាណ​លោក Dendy Easton លាតត្រដាង​ថា រូបគំនូរ​មួយ​ផ្ទាំង​នោះ​មានតម្លៃ​រាប់ពាន់​ផោន មិនមែន​រយ​ផោន​ដូច​ស្ត្រី​នោះ​គិត​ទេ​។ នេះ​បើតាម​វេ​ប​សាយ express របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ 

​    ​នៅពេល​សួរ​ថ្លៃ​ដោយ​លោក Dendy អាយុ ៦៥ ឆ្នាំ​ថា​តើ​លោកស្រី​នឹង​លក់​វា​ថ្លៃ​ប៉ុន្មាន ស្ត្រី​នោះ​ថា​លក់​ត្រឹម ២០០ ទៅ ៤០០ ផោន​ប៉ុណ្ណោះ​។ 

​    ​អ្នកជំនាញ​រូបនេះ​ប្រាប់​គាត់​ថា គាត់​នឹងមិន​ទិញ​វា​ក្នុងតម្លៃ​ទាប​ដូច្នោះ​ទេ ព្រោះ​វា​មានតម្លៃ​ពិត​ដល់​ទៅ ៣.០០០ ទៅ ៥.០០០ ផោន​ឯណោះ​។ 

​    ​ស្ត្រី​ម្នាក់​នោះបាន​និយាយ​ទាំង​ចង់​បញ្ឈរភ្នែក​ថា "​ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់​"​។ 

​    ​លោក Dendy បាន​ណែនាំ​គំនូរ​នោះ​ទៅដល់​អ្នកដើរ​មើល​ពិព័រណ៍ ដោយ​ពន្យល់ថា "​មនុស្ស​អាចមាន​អារម្មណ៍​រង​ការប្រមាថ​ដោយ​សម្លឹងមើល​គំនូរ​ស្ត្រី​ផើម​របៀបនេះ​។ ប៉ុន្តែ របៀប​ដែល​គំនូរ​នេះ​ត្រូវបាន​គូរ​ឡើង​គឺ​ពិតជា​ស្ទីល​គូរ​ដ៏​ពិសេស​គ្មាន​ពីរ ជាមួយ​ទឹក​ថ្នាំ​ចម្រុះ​ទាំងនេះ​។ មានតែ​វិចិត្រករ​តែ​ម្នាក់​គត់​ដែល​អាច​គូរ​បែបនេះ​បាន នោះ​គឺ​លោក John Bratby"​។ 

​    ​ស្ត្រី​ម្នាក់​នោះបាន​ទិញ​រូបគំនូរ​នេះ​ពី​លោក John Bratby អាយុ​ខ្ទង់ ៧០ ឆ្នាំ ជា​យូរយារ​ណាស់​មកហើយ និង​បាន​រក្សាទុក​វា​ក្នុង​បន្ទប់​គាត់​រហូតមក​។ 

​    ​ស្ត្រី​ផើម​ក្នុង​រូបគំនូរ​នេះ​គឺជា​ភរិយា​របស់​វិចិត្រករ​អង់គ្លេស John Bratby គឺ​អ្នកស្រី Jean Cooke៕

ប្រភព៖ express

អ្នកនឹងចូលចិត្ត

មតិយោបល់