adverise with khmeread Mao

សហគ្រិនជនជាតិចិនចំណាយប្រាក់ជាង៤០ម៉ឺនដុល្លារ ដើម្បីសាងសង់រូបសំណាកលោកប្រធាន ម៉ៅ សេទុង

          រូបសំណាកពណ៌មាសធំបំផុតមួយ​របស់​លោកប្រធាន​ ម៉ៅ (Mao) ត្រូវ​បាន​កសាងនៅ​ប្រទេស​ចិន ហើយ​រូបសំណាកនេះមាន​កម្ពស់​ជាង​៣០​ម៉ែត្រនិង​ចំណា​យ​ទឹកប្រាក់អស់​​៣១៤.០០០ផោន (ប្រហែលជាង​​៤៦​ម៉ឺនដុល្លារ) ។

          ក្រុមសហគ្រិន​បាន​ចំណាយ​ប្រាក់​៣​លាន​យ័ន ដើម្បីកសាង​រូបសំណាក​ធ្វើ​ពី​ដែកថែប និងលាប​​ថ្នាំ​ពណ៌មាស​។ រូបសំណាកនេះបានបញ្ចប់​ការ​សាងសង់​កាលពីខែធ្នូ​ បន្ទាប់ពីធ្វើការងារ​អស់រយៈ​ពេល​ប្រាំបួន​ខែ។

          រូបសំណាក​កម្ពស់​៣៦,៦​ម៉ែត្រនេះ​ត្រូវបាន​សាងសង់នៅ​ភូមិជូស៊ីកាង (Zhushigang) នៅ​កណ្តាល​ខេត្ត​ហេណានប្រទេសចិន៕

adverise with khmeread
ប្រភព៖ មីរឺ

មតិយោបល់