adverise with khmeread Wake sleeping mistakes

អ៊ីចឹង​ទេតើ បានជា​ខំ​សម្ងំ​ដេក​យ៉ាងម៉េច​ក៏​មិន​លក់​!

    ​មនុស្ស​ជាច្រើន​បាន​កំពុង​គេង​ទាំង​មាន​កំហុស​ដោយ​មិនដឹង​ខ្លួន ដោយសារ​ទម្លាប់​គេង​អាក្រក់​របស់​ពួកគេ​។ ខាងក្រោម​នេះ​គឺជា​កំហុស​ដែល​អ្នក​គេង​រាល់ថ្ងៃ ដែល​គួរតែ​ចៀសវាង​។​

​    ​១. គេង​បើកភ្លើង​អំពូល​
​    ​ប្រសិនបើ​អ្នក​គេង​បើកភ្លើង​អំពូល​អំឡុងពេល​ម៉ោង​ចូល​គេង អ្នកនឹង​ពិបាក​គេង​លក់​ណាស់​។ នេះ​ដោយ​អ័រម៉ូន Melatonin ត្រូវបាន​រំខាន​។ អ័រម៉ូន​នេះ​គឺជា​អ័រម៉ូន​មួយ​ឆ្លើយតប​ទៅនឹង​អារម្មណ៍​ចង់​គេង​របស់​អ្នក​។ យក​ល្អ​គួរ​បិទ​ភ្លើង​អំពូល​ឬក៏​ពាក់​ម៉ាស​បាំង​ភ្នែក​ល្អ​ជាង​។​

​    ​២. ទទួលទាន​កាហ្វេ​អ៊ី​ន​
​    ​ការ​ទទួលទាន​កាហ្វេ​អ៊ី​ន​មុនពេល​ចូល​គេង គឺជា​ទម្លាប់​អាក្រក់​មួយ​។ វា​នឹង​ធ្វើឱ្យ​អ្នក​មិនអាច​គេង​លក់បាន ហើយ​កាហ្វេ​អ៊ី​ន​ផឹក​ម្ដង​ធ្វើឱ្យ​អ្នក​គេង​អត់​លក់​ដល់​ទៅ ៦ ម៉ោង​។ គួរតែ​ឈប់​ពិសា​កាហ្វេ​មុនពេល​ចូល​គេង​។​

​    ​៣. គេង​ពេល​ថ្ងៃ​
​    ​គេង​មួយស្រឡេត​ពេល​ថ្ងៃ​គឺ​មិនអាក្រក់​ទេ ប៉ុន្ដែ​បើ​គេង​យូរ​នោះ​នឹង​នាំឱ្យ​អ្នក​កើត​ស្រេ្ត​ស​ពេលយប់​។ គួរតែ​គេង ២០ នាទី ឬ ៩០ នាទី​បាន​ហើយ​សម្រាប់​ការ​គេង​ថ្ងៃត្រង់​។​

​    ​៤. ធ្វើ​លំ​ហាត់ប្រាណ​នៅពេល​យប់​
​    ​ប្រសិនបើ​អ្នក​គិតថា អ្នកធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​ហត់​នឹង​គេង​លក់​ស្រួល សូម​គិត​ម្ដងទៀត​។ ការធ្វើ​លំ​ហាត់ប្រាណ​អាចធ្វើឱ្យ​អ្នក​កើន​កម្លាំង មានន័យថា​អ្នកនឹង​មិនអាច​គេង​លក់​បានទេ​។ យក​ល្អ​គួរតែ​ធ្វើ​លំ​ហាត់ប្រាណ​នៅពេល​ព្រឹក​ល្អ​ជាង​។​

​    ​៥. បន្ទប់​ក្ដៅ​
​    ​បន្ទប់​ក្ដៅ​នឹងធ្វើ​ឱ្យ​អ្នក​មិនអាច​គេង​លក់​បានទេ បើទោះជា​អ្នក​គេង​លក់ ឆាប់ៗ​អ្នកនឹង​ភ្ញាក់​ឡើងវិញ​ជាមិនខាន​។ 

​    ​៦. ផឹកស្រា ឬ​ជាតិ​ស្រវឹង​
​    ​ផឹក​ជាតិ​ស្រវឹង​មិនបាន​ធ្វើឱ្យ​អ្នក​គេង​លក់​ទេ បើទោះជា​អ្នកមាន​អារម្មណ៍​ចង់​គេង​ក៏ដោយ​។ អ្នកនឹង​ភ្ញាក់​ច្រើនដង​នៅពេល​គេង​។ ឈប់​បាន​គួរ​ឈប់​ទៅ​។​

​    ​៧. គេង​យប់​ជ្រៅ​
​    ​ទម្លាប់​គេង​យប់​ជ្រៅ​ក៏​មិនល្អ​ដែរ វា​នឹង​ធ្វើឱ្យ​អ្នក​ពិបាក​នឹង​គេង​លក់​ណាស់​។ ពីព្រោះ​ខួរក្បាល​របស់​អ្នក​លែង​គិត​រឿង​ងងុយគេង​ទៀតហើយ ដោយសារ​អ្នក​បាន​ដាស់​រហូតដល់​យប់​ជ្រៅ​ពេក​។ 

​    ​៨. សំឡេង​រំខាន​
​    ​សុបិន​អាក្រក់​របស់​អ្នក​នៅពេល​ដែលមាន​ពិធីជប់លៀង​នៅ​ជិត​ផ្ទះ​របស់​អ្នក​។ អ្នក​ច្បាស់​ជា​មិនអាច​គេង​លក់​បានទេ ដោយសារ​សំឡេង​ច្រៀង​អា​ឡេ​អា​ឡូ​បែបនេះ​។ យក​ល្អ​ទៅរក​ផ្ទះសំណាក់ ឬក៏​ផ្ទះ​សាច់ញាតិ​គេង​បណ្ដោះអាសន្ន​សិន​ទៅ​។​

​    ​៩. ចុច​ទូរស័ព្ទ​
​    ​លេង Facebook ពេល​ចូល​គេង​ក៏​មិនមែនជា​រឿង​ល្អ​ទេ​។ ពន្លឺភ្លើង​របស់​អេក្រង់​ទូរស័ព្ទ​នឹង​រំខាន​ដល់​អ័រម៉ូន Melatonin ជាហេតុ​ធ្វើឱ្យ​អ្នក​គេង​មិន​លក់​។ គួរ​បិទ Wi-Fi ឬក៏​បិទ​ទូរស័ព្ទ​មុនពេល​ចូល​គេង​។​

​    ​១០. សំឡេង​រោទិ៍​ម៉ោង​ដាស់​
​    ​ទម្លាប់​បិទ​សំឡេង​រោទិ៍​ម៉ោង​ដាស់​ឱ្យ​អ្នក​ក្រោក មិនមែនជា​រឿង​ល្អ​ទេ​។ អ្នក​ច្បាស់​ជា​មិនអាច​ក្រោក​ពី​គ្រែ​បានទេ ប្រសិនបើ​អ្នក​នៅតែ​បិទ​ម៉ោង​រោទិ៍​នោះ​។ គួរតែ​ព្យាយាម​ក្រោក​នៅពេល​ព្រឹក​ទើប​ល្អ​ដល់​សុខភាព​។​

​    ​១១. ពិសា​អាហារ​ពេលយប់​
​    ​អ្នក​អាច​ញាំ​អាហារ​ពេលយប់​បាន ប៉ុន្ដែ​មិនមែនជា​ស្ករ​ទេ​។ វា​អាច​បណ្ដាលឱ្យ​អ្នក​លើស​ជាតិ​ស្ករ​បាន ប្រសិន​អ្នក​ទទួលទាន​វា​ពេលយប់​។ គួរតែ​ពិសា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ទើប​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​នៅពេល​គេង​ពេលយប់​៕

adverise with khmeread
ប្រភព៖ stethnews

អ្នកនឹងចូលចិត្ត

មតិយោបល់